ទីម័រ-ឡេស្តេអរគុណកម្ពុជា និងស្នើសុំអាស៊ានផ្ដល់នូវសមាជិកភាពនៅឆ្នាំ២០២៣
- 2022-11-11 12:54:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីម័រ-ឡេស្តេអរគុណកម្ពុជា និងស្នើសុំអាស៊ានផ្ដល់នូវសមាជិកភាពនៅឆ្នាំ២០២៣
ចន្លោះមិនឃើញ
ទីម័រ-ឡេស្តេចេញសេចក្ដីថ្លែងការណ៍អរគុណកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការតស៊ូមតិ ដើម្បីឱ្យប្រទេសនេះចូលជាសមាជិកអាស៊ាន។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលប្រទេសដីកោះមួយនេះ។
«យើងទទួលស្គាល់ និងអរគុណនូវការផ្ដល់ជំនួយជាបន្តបន្ទាប់ និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សមាជិកអាស៊ាននានា ជាពិសេសព្រះរាជាណាចក្រកម្ពុជា ចំពោះការគាំទ្រដោយមិនមានភាពនឿយហត់ ហើយយើងក៏ថ្លែងអំណរគុណដល់ដៃគូខាងក្រៅ ចំពោះការផ្ដល់ជំនួយនៃការកសាងសមត្ថភាព»។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ប្រទេសនេះ។
ទីម័រ-ឡេស្តេក៏បានស្នើសុំអាស៊ានឱ្យផ្ដល់នូវសមាជិកភាពពេញលេញនៅឆ្នាំ២០២៣។
សូមជម្រាបផងដែរថា អាស៊ាននៅក្នុងថ្ងៃនេះបានព្រមព្រៀង «ជាគោលការណ៍» ក្នុងការស្វាគមន៍ទីម័រខាងកើត ជាសមាជិកទី១១របស់ខ្លួន។ យ៉ាងណាមិញ ប្រទេសនេះត្រូវតែបំពេញតម្រូវការតាមរយៈផែនទីចង្អុលបង្ហាញផ្លូវ ដែលនឹងអនុម័តនៅឆ្នាំ២០២៣ខាងមុខ៕