Lisa ចិត្តល្អបង្រៀន Jisoo ពីរបៀប Twerk ប៉ុន្តែលទ្ធផលចេញមក ទៅជារូបភាពផ្សេងទៅវិញ

  • 2022-11-14 02:31:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BLACKPINK បានបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជា​ច្រើនសម្រាប់អ្នកចូលរួមទស្សនាការប្រគំតន្ត្រីរបស់ខ្លួនគឺ BORN PINK ក្នុងនោះ​ក៏រួមមានតាំងពីការបង្រៀនរាំរបស់ Lisa ដែរ។

ពេល​កំពុងសម្ដែង​បទ "As If It’s Your Last” ​និងដល់វគ្គដែល សមាជិកត្រូវលេងលើឆាក ហើយកុំឲ្យខាតពេលវេលាដ៏មានតម្លៃ Lisa ក៏បាន​បង្រៀន Jisoo រាំ ពិសេសគឺក្បាច់ Twerk។ ប៉ុន្តែពេលដែល Jisoo រាំ បែរជាចេញទៅ Style ផ្សេងទៅវិញ។

គ្រាន់តែ ឃើញ បងស្រី បង្ហាញក្បាច់ Twerk ភ្លាម Lisa ទ្រាំលែងបាន ក៏ទះគូទ Jisoo មួយដៃតែម្ដង ហើយសើច និងលើមេដៃ បញ្ជាក់ពីការសរសើរនឹងគំនិតច្នៃប្រឌិតដែល Jisoo បំបែកក្បាច់ Twerk នេះ៕

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី