ដឹងអត់ ពេលស្វាមី​កំពុងជាប់ប្រជុំអាស៊ាន តើ​ភរិយា​មេដឹកនាំអាស៊ាននី​មួយៗ​ទៅណា?

  • 2022-11-14 09:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ គឺ​ជាកិច្ចការ​ដ៏សំខាន់ និង​ចាំ​បាច់​បំផុត​របស់​មេដឹកនាំ​អាស៊ាន មិន​អាច​ខានបាន ហើយនៅ​ក្នុង​ដំណើរ​មក​ចូល​រួម​ប្រជុំ​នៅ​រាជធានីភ្នំពេញ បណ្ដាមេដឹកនាំទាំង​នោះ ខ្លះ​ក៏​បាននាំ​ជំទាវ​ទី​១​របស់​ខ្លួន​មក​ចូល​រួម​ដែរ។

កិច្ច​ប្រជុំ​ផ្លូវ​ការ​ដ៏​ធំ​បែប​នេះ អាច​ត្រឹម​តែ​នាំ​មក ប៉ុន្តែ​មិន​អាច​ចូល​រួម​ប្រជុំជាមួយ​នោះ​ឡើយ ពោល​គឺ​ស្វាមី បំពេញ​កាតព្វកិច្ចការងារ​នេះ​តែ​ម្នាក់​ឯង។ ដោយ​ឡែក ភរិយា​ៗ​ដែល​មិន​ចូល​រួម​ប្រជុំ ត្រូវ​បាន​រៀប​ចំ ឲ្យ​ធ្វើ​ដំណើរ​កម្សាន្ត​ទី​កន្លែង​សំខាន់​ៗនានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ក្នុង​វីដេអូ​មួយ​បង្ហោះ​ដោយ​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា លោក​ជំទាវ​ទី១​នៃ​បណ្ដា​មេដឹកនាំ​អាស៊ាន ត្រូវ​បាន​គេ​រៀប​ចំ​ដំណើរ​កម្សាន្ត​ទៅ​កាន់​រមណីយដ្ឋាន​អង្គរ​ដ៏​ល្បី​របស់​ខ្មែរ។ លោក​ជំទាវ​ភរិយា​មេដឹកនាំ​អាស៊ាន​ទាំង​នោះ​មាន ភរិយា​នាយករដ្ឋមន្ត្រី​ថៃ ហ្វីលីពីន កូរ៉េ​ជាដើម៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី