លើកទី១ អេនជី ទម្លាយរឿងក្នុងចិត្តកាល១០ឆ្នាំមុនទៅកាន់ ពេជ្រ សូលីកា ទាំងទឹកភ្នែកហូរមិនដឹងខ្លួន

  • 2022-11-15 02:48:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាចម្រៀងសាន់ដេ អ្នកនាង អេនជី ដែលបច្ចុប្បន្នជាអ្នកលក់អនឡាយដ៏ល្បីមួយរូប បានទម្លាយរឿងក្នុងចិត្តដែលបានលាក់ទុក១០ឆ្នាំមកហើយ ទៅកាន់អ្នកនាង ពេជ្រ សូលីកា រហូតធ្វើឲ្យនាងក្តុកក្តួលរំភើបចិត្តនិយាយមិនចេញ។

អតីតតារាចម្រៀងអ្នកនាង អេនជី បានទម្លាយរឿងក្នុងចិត្តជាច្រើនឆ្នាំមកហើយ ចំពោះខ្លួនដែលបានក្លាយជាតារាចម្រៀងដែលខ្លួនប្រាថ្នាតាំងពីតូច រហូតមកដល់សព្វថ្ងៃនេះទទួលបាននូវភាពជោគជ័យ មានគេស្គាល់ច្រើន ក៏ព្រោះតែមាននារីម្នាក់បាននាំនាងចូលក្នុងផលិតកម្មអឹម(M) នោះគឺអ្នកនាង ពេជ្រ សូលីកា ។ អេនជី និយាយទាំងអួលដើមករៀបរាប់ទាំងទឹកភ្នែកថា នាងមិនដែលភ្លេចឡើយចំពោះនារីម្នាក់នេះ ព្រោះតែនាងទើបខ្លួនបានចូលច្រៀងក្នុងផលិតកម្ម ដែលនេះជាក្តីស្រមៃរបស់នាងតាំងពីតូចមក។ទោះបីជាមានរឿងកន្លងមកយ៉ាងណាក៏ដោយ អេនជី មិនដែលខឹង រឺមានចេតនាមិនល្អណាមួយឡើយ ហើយនេះគឺជាលើកទី១ដែលនាងលើកមកនិយាយអំពីរឿងនេះ នេះបើយោងតាមរយៈវីដេអូ ក្នុងកម្មវិធី 3Fun ។

អតីតតារាស្រីរូបនេះ បានបន្ថែមទៀតថា ចំពោះរឿងកន្លងមក អាចនិយាយបានថា ពេជ្រ សូលីកា គឺជាអ្នកមានគុណរបស់នាង ដូចនេះនាងមិនដែលភ្លេចអ្នកមានគុណរបស់នាង ដែលធ្វើឲ្យនាងបានក្លាយជាតារាចម្រៀងនោះទេ ហើយនាងនិងសច្ចារ្យខ្លួនឯងថា ថ្ងៃណាមួយនាងនិងនិយាយរឿងនេះទៅកាន់ សូលីកា ជាមិនខាន ហើយមកដល់ថ្ងៃនេះនាងអាចធ្វើបានមែន។ចំណែកអ្នកនាង ពេជ្រ សូលីកា វិញរំជួលចិត្តអួលដើមកនិយាយមិនចេញដូចគ្នា ទាំងមិននឹកស្មានថា អេនជី បានលើករឿងនេះក្នុងពេលនេះនោះទេ ។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly