ឯ.ហ៊ុន ម៉ាណែត បញ្ចេញ​កិច្ចការ​គន្លឹះសំខាន់​៣ ដើម្បី​​កាត់បន្ថយភាពក្រីក្រ ហើយ​ពលរដ្ឋ​សម្បូរការងារធ្វើ

  • 2022-11-16 04:26:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាល​​កម្ពុជា បាន​ដាក់​គោលដៅ កាត់​បន្ថយភាព​ក្រីក្រ ក៏​ដូច​ជា​លើក​កម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ហើយ​ដើម្បី​សម្រេច​បាន​កិច្ចការ​ដ៏​ធំ​នេះ តាម​ទស្សនៈ​របស់​ឯកឧត្តម ហ៊ុន ម៉ាណែត មាន​កិច្ចការ​ធំ​ៗ​ចំនួន ៣ ដែល​កម្ពុជា​ត្រូវ​ធ្វើ។

កូន​ប្រុស​ច្បង​សម្ដេចតេជោ ហ៊ុន សែន លើក​ឡើង​ថា ការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គឺ​កម្ពុជា​ត្រូវ​វិនិយោគ​ដើម្បី​បង្កើន​សក្ដានុពល​ខ្លួន​​ទាំង​មូល ដើម្បី​ឈាន​ទៅ​បង្កើតការងារជូនប្រជាពលរដ្ឋ ដោយផ្ដោតទៅលើចំនុចសំខាន់ៗចំនួន៣រួមមាន៖

១)បរិមាណ: ត្រូវបង្កើតការងារឲ្យបានច្រើន និងឲ្យបានទៅគ្រប់ទីកន្លែង ដោយ​មិន​ត្រូវប្រមូលផ្ដុំ​តែ​នៅ​ភ្នំពេញ ឬ​ខេត្ត​ធំ​ៗ​នោះទេ ប៉ុន្តែ​ត្រូវ​តែ​រុញទៅ​ឲ្យ​ដល់មូលដ្ឋាន និង ឱ្យស្របទៅនឹងសក្កានុពលសេដ្ឋកិច្ចនៃតំបន់នៅក្នុងមូលដ្ឋាននោះ។

២) គុណភាព : ត្រូវវិនិយោគ​លើ​អាជីវកម្ម​ដែល​មាន​គុណភាព ជា​កិច្ចការ​ដែល​យើង​ត្រូវ​តែ​ផ្ដោត ក្នុង​នោះ ការ​វិនិយោគ​ដែល​មាន​យុទ្ធសាស្ត្រ​ច្បាស់​លាស់ និង​យូរអង្វែង គឺ​ជាចំណុច​១ ក្នុង​ចំណោម ៥ ដែល​ឯកឧត្តម​ថា គួរ​ត្រូវលើកលើក​ទឹកចិត្ត។ (ស្ដាប់លម្អិត​ក្នុង​វីដេអូ​ខាង​ក្រោម)

៣) សមធម៌ : គឺជាការវិនិយោគដែលគិតទាំងនយោជិក និងនិយោជក តួអង្គទាំងពីរនេះគឺជាតួអង្គដ៏សំខាន់ដែលរៀបចំប្រព័ន្ធសង្វាក់ឯកជនឲ្យដំណើរការ។

សូម​ស្ដាប់​លម្អិត​បន្ថែម​តាម​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ទារិកា