ការពិតគ្រប់យ៉ាង អ្នកគួរដឹងពី MAMA ឆ្នាំ ២០២២ ដើម្បីកុំឲ្យរំលងឱកាសអស្ចារ្យឆ្នាំនេះ

  • 2022-11-16 04:34:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាំងនេះគឺជារឿងរ៉ាវគ្រប់យ៉ាដែលអ្នក​គួរដឹង​ពីព្រឹត្តិការណ៍នៃកម្មវិធីប្រគល់ពានរង្វាន់ MAMA ឆ្នាំ ២០២២ ដែលនឹង​ធ្វើឡើង​នៅថ្ងៃទី២៩ និង ៣០ ខែវិច្ឆិកា។

MAMA ឆ្នាំ ២០២២​នេះ​ នឹង​ធ្វើឡើង​នៅ​លើ​ទឹកដីប្រទេស​ជប៉ុន គឺនៅពហុកីឡដ្ឋាន Kyocera Dome ដែលជាទីកន្លែង​ដែលអាច​ផ្ទុកចំនួន​មនុស្សដល់ទៅ ៥៥ ០០០នាក់

សម្រាប់ពិធីករ​សម្រាប់​កម្មវិធី​ ត្រូវ​បាន​បញ្ជាក់​ថា​ជា តារាចម្រៀង Jeon Somi ដែលនឹងឡើងសម្រសម្របសម្រួលកម្មវិធីនៅថ្ងៃទី២៩ រីឯ តារាសម្ដែង Park Bo Gum នឹង​ឡើងកាន់ក្បាលម៉ៃក្រូនៅ​ថ្ងៃទី ៣០ ខែវិច្ឆិកា។

ជាមួយគ្នា​នោះ តារា​ចំនួន ២៣ ក្រុម/នាក់ ក៏មាន​សេចក្ដីរាយការណ៍បញ្ជាក់​មកថា​ នឹង​ឡើងសម្ដែង​ជា​បន្ទាប់ទៅតាម​កាលវិភាគរៀងៗខ្លួន។ ដោយអ្នកដែល​នឹង​បង្ហាញ​វត្តមាន​ពិសេស​ទាំងនោះ​រួមមាន៖

  • ថ្ងៃទី១ (ថ្ងៃទី ២៩ ខែ វិច្ឆិកា)៖ Stray Kids, TXT, JO1, Kep1er, HYOLYN, BIBI, Forestella, NMIXX, LE SSERAFIM, Street Man Fighter, KARA និង DKZ

  • ថ្ងៃទី២ (ថ្ងៃទី៣០ ខែវិច្ឆិកា)៖ TREASURE, ENHYPEN, IVE, ITZY, Zico, Lim Young Woong, (G)I-DLE, NiziU, INI, NewJeans

ពិតណាស់ អ្នកដែល​ត្រូវ​ឡើង​សម្ដែង​មិនទាន់អស់ទេ ព្រោះថ្មីៗមាន​ការបញ្ជាក់ជាពិសេស​មក​ថា តារាទី ២៣ ដែល​នឹង​ឡើងអង្រួនព្រឹត្តិការណ៍នេះ​ឲ្យកាន់តែកក្រើកនោះ គឺ J-Hope (BTS)Mnet ទើបប្រកាសនៅ​បេល​ថ្មីៗនេះ ពីវត្តមាន​របស់ J-Hope លើឆាក MAMA ប៉ុន្តែចំពោះ​ថ្ងៃឡើងសម្ដែង ពុំទាន់មាន​ការឲ្យដឹង​ទេ។ វា​នឹង​ក្លាយជាឆាកសម្ដែង​ទោលដ៏ពិសេស ដែល MAMA រៀបចំ​ជូនសម្រាប់សមាជិក BTS រូបនេះ​ ហើយក៏នឹង​កត់ចូល​ប្រវត្តិសាស្ត្ររបស់កម្មវិធីដែរ។

ក្រៅពីនេះ MAMA ឆ្នាំនេះ​នឹង​មាន​ការសម្ដែងជា​ពិសេសរួមគ្នា​ ដោយ ក្រុមជើងថ្មីចំនួន ក្រុម (ជ្រើសក្រុមថ្មីដែល​មានប្រជាប្រិយភាពជាងគេ) ដូចជា៖ IVE, Kep1er, NMIXX, NewJeans និង LE SSERAFIM នឹង​ឡើង​សម្ដែង​រួមលើឆាកតែមួយ។ ជាមួយនឹង​សមាជិកសរុបទាំងអស់ ៣២ នាក់ គេ​រំពឹងថា ឆាកសម្ដែង​នឹង​អស្ចារ្យទៀតហើយ។

ឆាកពិសេស​មួយទៀតនោះគឺ ការសម្ដែង​រួមគ្នា​របស់ (G)I-DLE និង ក្រុមតន្ត្រីរ៉ក់ Jaurim

ឆាកសម្ដែង​រួមគ្នាដែល​ត្រៀមជាពិសេសទី គឺ Stray Kids (Bang Chan, Chang Bin និង Han), Tiger TK និង Jung Jae Il ក៏នឹង​ធ្វើឲ្យ MAMA កក្រើកមាន​តែសំឡេងសម្រែកហ៊ោរសាទរ។

នៅមាន​ចំណុចមួយទៀត កន្លងមក MAMA តែងអញ្ជើញតារា​បរទេស​ (ខាងប៉ែកអឺរ៉ុប) មក​សម្ដែង​ញ៉ាំងកម្មវិធី​ឲ្យកាន់តែកក្រើក ដូចឆ្នាំ ២០១៩ មាន Dua Lipa និង​ឆ្នាំ ២០២១ មាន​ Ed Sheeran។ ប៉ុន្តែឆ្នាំនេះ​ កម្មវិធីសម្រេច​ផ្ដោតតែលើតារា​ K-Pop ប៉ុណ្ណោះ ដូច្នេះពុំមានការចូលរួមពីតារាអឺរ៉ុបឡើយ។

ចំពោះ ពាន ក៏ត្រូវ​បាន​កែម៉ូដដែរ ដោយសារកម្មវិធីបាន​ប្ដូរឈ្មោះពី Mnet Asian Music Awards មកត្រឹម MAMA វិញ។ ពានរង្វាន់នឹងរក្សារូបរាងជ្រុង ដដែល ប៉ុន្តែបន្ថែមដោយការរចនានៅសងខាងនៃជ្រុងនោះវិញ ដើម្បីឆ្លុះបញ្ចាំងពីតម្លៃដែល MAMA ជឿថាសិល្បករគួរតែបង្ហាញ៕

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី

អត្ថបទពេញនិយម