គ្រប់ឈុតរបស់ វត្តី លើទឹកដីថៃ បង្ហាញភាពទាក់ទាញត្រដែតពេញកម្មវិធី កន្ត្រាក់បេះដូង Fan មិនតិចទេ

  • 2022-11-17 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីឈានជើងចូលដល់ទឹកដីថៃភ្លាម អ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ទៅលើសំលៀកបំពាក់របស់ ពេជ្រ វត្តីសារ៉ាវឌ្ឈី សឹងតែគ្រប់ឈុតដែលនាងបានស្លៀកចូលរួមកម្មវិធី សុទ្ធតែលេចធ្លោស័ក្តិសមនឹងស្រស់ស្អាត សមរាង និងដងខ្លួនរបស់នាងខ្លាំង រហូតធ្វើឲ្យបវរកញ្ញារូបនេះ កាន់តែមានប្រជាប្រីយភាពទ្វេឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

បើក្រឡេកទៅមើលឈុតដែល វត្តី បានស្លៀកសម្រាប់គ្រប់កម្មវិធីនីមួយៗនៅឯប្រទេសថៃនោះ ពិតជាទាក់ទាញក្រសែភ្នែកអ្នកគាំទ្រជាច្រើន ក៏ដូចជាម្ចាស់​ Sponsor មួយចំនួន។ វាជាមុខមាត់ថ្មីមួយទៀតរបស់ Miss Grand International លំដាប់រងទី ៥ រូបនេះ​ ដែលអាច​ឲ្យអន្តរជាតិច្បាស់ចិត្តហើយ នាង​ពិតជាមានសមត្ថភាព សមនឹង​ដើរមកដល់ទីនេះណាស់។

យ៉ាងណាមិញរាល់ ឈុតរទាំងនោះ ពិតជាបង្ហាញនូវភាពថ្លៃថ្នូរ ស៊ីវិល័យ និងបង្កប់នូវភាពជឿជាក់សឹងតែគ្រប់ឈុតដែលបវរកញ្ញារូបនេះបានស្លៀក។ ចង់ដឹងថា សម្រស់របស់ ពេជ្រ វត្តីសារ៉ាវឌ្ឈី ប្រែប្រួលបែបណាខ្លះ ពេលប្ដូរឈុតនីមួយៗ? ទស្សនាដូចខាងក្រោម៖

១ ការចូលរួមជាមួយ Toyota Saraburi X MGI 2022 និងការដើរលេងនៅខេត្ត Saraburi

២ សម្លៀកបំពាក់ចូលរួមកម្មវិធី Top 10 Miss Grand International 2022 X Burin Boonvisut

  • ការដើរ Fashion Show ទី៥ ( Evening Gown)
  • ការដើរ Fashion Show ទី៤
  • ការដើរ Fashion Show ទី៣
  • ការដើរ Fashion Show ទី២
  • ការដើរ Fashion show ទី១

៣ កម្មវិធីបដិសណ្ឋារកិច្ចនៅសណ្ឋាគារណូវូតែល

៤ សកម្មភាពខ្លះៗ ពីកម្មវិធី Fan Meeting របស់ Miss Grand Saraburi

៥ កម្មវិធីឡើងច្រៀងជាលើកទី១

៦ កម្មវិធីដើរលើកម្រាលព្រំខ្មៅក្នុងកម្មវិធី Exclusive Grand Fan

៧ កម្មវិធីបុណ្យលយកន្ទោង នៅសណ្ឋាគារ Shangri-La ក្រុងបាងកក

៨ សកម្មភាពសម្ភាសជាមួយ PP the Creative

៩ ឈុតក្នុងថ្ងៃសម្រាកចុងសប្តាហ៍

១០ កម្មវិធី Grandest Pageant Miss Grand International

១១ កម្មវិធីទស្សនកិច្ច TV Show Interview with MGI Top10

អត្ថបទ៖ Tep Sovannmoly