តារាល្បីៗច្រើនដួង ត្រៀមលក្ខណៈរួចជាស្រេច ដើម្បីឡើងសម្ដែងអបអរ QATAR World Cup2022

  • 2022-11-19 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតបាល់ទាត់ពិភពលោកនឹងចាប់ផ្តើម ដែលនឹងរៀបចំឡើងប្រទេសម្ចាស់ផ្ទះ កាតា នៅកីឡដ្ឋាន Al-Bayt ទីក្រុង Al Khor ប្រទេសកាតា។ ការប្រកួតបាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា គ្រោងនឹងចាប់ផ្តើមហើយ ដូច្នេះអ្នកគាំទ្រកំពុងរង់ចាំ យ៉ាងអន្ទះសារនូវអ្វីដែលគ្រោងនឹងរៀបចំសម្រាប់ពិធីបើកព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

ស្របពេលគ្នានេះ តម្រុយដ៏ធំមួយទាក់ទងនឹងបញ្ជីឈ្មោះប្រជុំដោយសិល្បករ សិល្បការិនីដ៏មាន សក្តានុពល និងល្បីឈ្មោះជាច្រើនដួង នឹងមកអង្រួនឆាកក្នុងពិធីបើកជាផ្លូវការ Qatar 2022។ ក្នុងនោះតារាចម្រៀងកូឡុំប៊ី Shakira ត្រៀមខ្លួនសម្រាប់ការវិលត្រឡប់នៃការប្រកួត World Cup របស់នាងនៅថ្ងៃទី ២០ ខែវិច្ឆិកាក្នុងពិធីបើកការប្រកួត FIFA World Cup 2022 នៅកីឡដ្ឋាន Al-Bayt, Al Khor ប្រទេសកាតាជាមួយ BTS, Black Eyed Peas, J Balvin, Bollywood Star

Shakira

រហូតមកដល់ពេលនេះតារាល្បីតែម្នាក់គត់ ដែលបានបញ្ជាក់ថាបានសម្តែងគឺតារា BTS ដ៏មានប្រជាប្រិយគឺ Jung Kook។ ដំណឹងនេះត្រូវបានបញ្ជាក់ដោយដៃ Twitter ផ្លូវការរបស់ BTS។ ស្រដៀងគ្នានេះ Big Hit Music ក៏បានបញ្ជាក់ដែរថានឹងសម្ដែងក្នុងពិធីបើកព្រឹត្តិការណ៍ World Cup។

Jungkook

ក្រៅពីតារាល្បីទាំងពីរនាក់នេះ៖ Nora Fatehi, Black Eyed Peas, J Balvin, Shakira និង Patrick Nnaemeka Okorie មិនទាន់បានបញ្ជាក់ពីការចូលរួមរបស់ ពួកគេនៅក្នុងព្រឹត្តិការណ៍នេះទេ។ ការប្រកួតបាល់ទាត់ពិភពលោកនឹងចាប់ផ្តើមជាមួយនឹងប្រទេស ម្ចាស់ផ្ទះ កាតានៅកីឡដ្ឋាន Al-Bayt ទីក្រុង Al Khor ប្រទេសកាតា៕

Black Eyed Peas
J Balvin

ប្រែសម្រួល៖ Kesor

អត្ថបទពេញនិយម