បង្ហាញ​ខ្លួន ត្រឹមមួយ Event ប៉ុណ្ណោះ ប៉ុន្តែតម្លៃខ្លួនតារា​ថៃទាំងនេះ ខ្ពស់សាហាវដល់ចំនួនដ៏ភ្ញាក់ផ្អើល

  • 2022-11-17 02:55:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្រាំសាងកេរ្តិ៍ឈ្មោះល្បីល្បាញ តារាម្នាក់ៗត្រូវ​ចំណាយពេល​ច្រើន ហើយក៏ត្រូវ​ឆ្លងកាត់រឿងរ៉ាវព្យុះភ្លៀងរាប់មិនអស់ដែរ។ ទោះជាដឹង​ថា​ត្រូវ​ប្រឈម​នឹងរឿងអ្វីក៏ដោយ ក៏មនុស្សជា​ច្រើន​មាន​មហិច្ចតាចង់ក្លាយជាតារាដែរ ព្រោះ​វិស័យនេះ នឹង​នាំឱកាសឲ្យពួកគេ​រកចំណូលបាន​ច្រើន ដើម្បី​ផ្គត់ផ្គង់គ្រួសារ និងតម្រូវការជីវិតផ្សេងៗ។

ដូចតារា​ដែល​មាន​ក្នុងអត្ថបទពេល​នេះ សុទ្ធតែមាន​ប្រវត្តិតស៊ូផ្សេងៗ ទម្រាំពួកគេ​អាចតោងចាប់បានទ្រនំនឹងនរមួយ ហើយមានសមត្ថភាព​រកចំណូល​បាន​ច្រើន​មិនធម្មតា ពីការថតស្ប៉តពាណិជ្ជកម្ម ពិសេសពេល​ទៅចូលរួមកម្មវិធីណាមួយ។ ដូច្នេះ​ចង់ដឹង​ថា តើបច្ចុប្បន្ននេះ បុគ្គលល្បីណា​ខ្លះ​ ដែលមានតម្លៃខ្លួនខ្ពស់ជាងគេ ពេលចូលរួមកម្មវិធីម្ដងៗ?

៥. Yaya Urassaya

Yaya ត្រូវ​បាន​មហាជន​ថៃលើកតម្កើងជាតារាស្រីដ៏ល្បី​ប្រចាំវិស័យ ដូច្នេះ​តើតម្លៃខ្លួនពេល​ចេញទៅបំពេញ​ការងាររបស់នាង ក្នុងមួយការងារប៉ុន្មានទៅ? ចម្លើយគឺ ៣០ម៉ឺនបាត (ខ្ទង់ ៨,៤០០ដុល្លារ)

៤. Nadech Kugimiya

ទោះបីចូលសិល្បៈរយៈពេលយូរឆ្នាំមកហើយក៏ពិតមែន ប៉ុន្តែប្រជាប្រិយភាព​របស់លោកហាក់មិនថមថយឡើយ។ ជាលទ្ធផល បើតាមការបញ្ជាក់ពីវិបសាយ Thairath តារា​ប្រុសនេះ​មាន​តម្លៃខ្លួន ៣៥ម៉ឺនបាត (ខ្ទង់ ៩,៧០០ ដុល្លារ) ក្នុងមួយការងារ។

៣. Zee Pruk និង NuNew Chawarin

ចូលដល់ ដៃគូដែលមាន Fanclub យ៉ាងច្រើនគឺ Zee និង NuNew ក៏មាន​តម្លៃខ្លួនច្រើនគួរឲ្យភ្ញាក់ផ្អើលដែរ គឺ​ដល់ទៅ ៤០ម៉ឺនបាត (ខ្ទង់ ១១,១០០ ដុល្លារ) ពីមួយកម្មវិធី។

២. ដៃគូម៉ឺនឆ្នាំ PP Kritនិង Billkin Puttipong

អ្នកទាំងពីរ​បាន​សាង​ស្នាដៃមិនធម្មតាឡើយលើវិថីសិល្បៈ ពិសេស​ក្រោយ​ចាប់ដៃគូជាមួយគ្នា​សម្ដែងក្នុងរឿង «I Told Sunset About You / I Promised You the Moon»។ ភាពល្បីល្បាញនេះ បានក្លាយជាកម្លាំងនាំឲ្យអ្នកទាំង ២ មានឱកាសទទួលបាន​ចំណូលនៃតម្លៃខ្លួនដល់ទៅ ៤៥ម៉ឺនបាត (ខ្ទង់ ១២,៥០០ដុល្លារ) ក្នុងមួយការងារ។

១. Engfa Waraha

ដ្បិតបានគ្រងតំណែង ត្រឹមជា ម្ចាស់មកុដ Miss Grand International លំដាប់រងទី ១ ប្រចាំឆ្នាំ ២០២២ ប៉ុន្តែ Engfa Waraha ទទួល​បាន​ការ​ផ្ដល់តម្លៃខ្ពស់ ដោយ​ក្នុងរយៈពេល​ខ្លីសោះ នាងត្រូវបាន​ម្ចាស់កម្មវិធីជា​ច្រើនអញ្ជើញឲ្យចូលរួមជាកិត្តិយសសម្រាប់កម្មវិធីរបស់ពួកគេនីមួយៗ។ អ្វី​ដែលគួរឲ្យភ្ញាក់ផ្អើលនោះ មានសេចក្ដីរាយការណ៍មក​ថា​ ត្រឹមបង្ហាញ​ក្នុងកម្មវិធី ឬការងារ ១ម៉ោងឡើង នាង​អាច​ទទួលបាន​តម្លៃខ្លួនដល់ទៅ ៧០ម៉ឺនបាត (ខ្ទង់ ១៩,៥០០ដុល្លារ) ឯណោះ។

នេះ​ជា​ចំនួនដ៏គួរឲ្យភ្ញាក់ផ្អើល និងធ្វើឲ្យគ្រប់គ្នា​កោតសរសើរមិនដាច់ពីមាត់នូវសន្ធឹក​ប្រជាប្រិយភាព​ដែល​នាង​ទទួល​បាន​ ក្រោយឡើងលើឆាកអន្តរជាតិ រហូត​អាច​នាំប្រទេស​ថៃជាប់តំណែងខ្ពស់ប្រចាំ កម្មវិធីប្រកួតសម្រស់ Miss Grand International

ប្រភព៖ thairath   ប្រែ​សម្រួល៖ យី សុធារី