ទោះតារាទាំងពីរ ចេញសារសុំទោស ក៏មហាជនមិនស្ងប់ចិត្តដែរ បើអាចគួរធ្វើរឿងមួយទើបល្អជាងនេះ

  • 2022-11-17 04:54:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយផ្ទុះការរិះគន់ទៅលើ ព្រះរាជបុត្ររបស់ប្រទេសព្រុយណេ ពិធីករលោក ដេវិដ និងអ្នកនាង គង់ ច័ន្ទស្រីមុំ បានចេញសារសុំទោសជាបន្ទាន់ នៅលើបណ្តាញសង្គម ទោះជាអ្នកទាំងពីរបានដឹងនូវកំហុសរបស់ខ្លួនក៏ពិតមែន តែក៏មិនបានធ្វើឲ្យមហាជនស្ងប់ចិត្តបានដែរ ចំពោះទង្វើរមិនគប្បីដែលបានធ្វើក្នុងនាមជាតារាល្បីរបស់ភ្នែកមហាជន ។

បើទោះបីជាតារាប្រុសស្រីទាំងពីរនេះ បានចេញសារសុំទោសយ៉ាងណាក្តី ក៏មិនបានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមហាជនស្ងប់ចិត្តបានដែរ ព្រោះពិធីករលោក ដេវិដ និងអ្នកនាង គង់ ច័ន្ទស្រីមុំ បានប្រើពាក្យសម្តីលេងសើចបែបអសីលធម៍ បង្ហោះនៅក្នុងគណនីអ៊ីនស្ត្រាក្រាមរបស់ខ្លួន រហូតធ្វើឲ្យមានអ្នកចែករំលែកព្រោងព្រាតពេញបណ្តាញសង្គម ទាំងដែល ព្រះរាជបុត្ររបស់ប្រទេសព្រុយណេគឺព្រះអង្គម្ចាស់ Abdul Mateen ទ្រង់ទើបយាងចាកចេញទៅមិនទាន់បានប៉ុន្មានថ្ងៃផង។រហូតមានមហាជនទទូច ចង់ឲ្យអ្នកទាំងពីចេញមុខ Live សំទោសជាសារធារណៈដោយផ្ទាល់ទៀតផង។

បើទោះជាតារាទាំងពីរបានដឹងកំហុសនិងចេញសារសុំទោសក្តី ក៏បានធ្វើឲ្យមហាជនខ្លះនិយាយថា« ក្នុងនាមជាតារាតែបែជាប្រើពាក្យមិនល្អ ទោះជាប្រើជាមួយអ្នកស្មើរភាពជាមួយជាតិសាសន៏ខ្លួនក៏មិនសមដែរ ទោះទម្រាំគេជាស្តេចផែនដីកាន់តែមិនសម»។ ចំណែកអ្នកខ្លះទៀតថា «ក្នុងនាមជាកូនខ្មែរមួយរូប ពិតជាមិនអាចទទួលយកនូវការសុំទោសបែបនេះបានទេ សម្តីរបស់អ្នកទាំងពីរគឺធ្ងន់ធ្ងរណាស់សម្រាប់ព្រះរាជបុត្រនៃរាជវង្សប្រទេសព្រុយណេ»។រីឯអ្នកខ្លះទៀតថា «ខុសអាងអីសុំទោស សុំទោសសម្រាប់ខ្ញុំពុំគួរសោះឡើយនូវពេលដែលអ្នកយករូបរបស់ទ្រង់ទៅប្រដូចជាមួយជនណាម្នាក់។

អត្ថបទ៖ Tep Sovannmoly