World Cup ១៩៧៨៖ ហូឡង់រងជើងឯក World Cup ២ដងជាប់គ្នា ក្រោយចាញ់អាហ្សង់ទីនដែលជាម្ចាស់ផ្ទះ

  • 2022-11-17 08:53:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ១៩៧៨ គឺជាការប្រកួតលើកទី ១១ នៃពានរង្វាន់បាល់ទាត់ជើងឯកពិភពលោកដែលត្រូវបានប្រារព្ធឡើងនៅប្រទេសអាហ្សង់ទីនចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី ២៥ ខែមិថុនា។ ពាន​រង្វាន់​នេះ​បាន​ឈ្នះ​ដោយ​ប្រទេស​ម្ចាស់​ផ្ទះ​គឺ​អាហ្សង់ទីន​ដែល​បាន​យក​ឈ្នះ​ហូឡង់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

​អាហ្សង់ទីន ​បានក្លាយជាក្រុមទី ៥ (បន្ទាប់ពីអ៊ុយរូហ្គាយ អ៊ីតាលី អង់គ្លេស និងអាល្លឺម៉ង់ខាងលិច) ធ្វើជាម្ចាស់ផ្ទះ និងក្លាយជាម្ចាស់ជើងឯកពិភពលោក និងជាក្រុមទីបីនៅអាមេរិកខាងត្បូងដែលឈ្នះ​។ អ៊ីរ៉ង់ និងទុយនីស៊ីបានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួត។ នេះ​ក៏​ជា​ការ​ប្រកួត World Cup ចុង​ក្រោយ​ដែរ​ ដែល​ប្រើ​ការ​ដាក់​បញ្ចូល​ក្រុម​ដើម​ចំនួន ១៦ ដោយសារការប្រកួតបាល់ទាត់ពិភពលោកបន្ទាប់ នៅប្រទេសអេស្ប៉ាញ FIFA បានពង្រីកការប្រកួតនោះដល់ ២៤ក្រុម។

ទីក្រុងដែលរៀបចំ និងកីឡដ្ឋាន

អាហ្សង់ទីនត្រូវបានជ្រើសរើសជាប្រទេសម្ចាស់ផ្ទះដោយ FIFA នៅថ្ងៃទី ៦ ខែកក្កដាឆ្នាំ ១៩៦៦ នៅទីក្រុងឡុងប្រទេសអង់គ្លេស។ ម៉ិកស៊ិកបានដកខ្លួនចេញពីដំណើរការដេញថ្លៃ បន្ទាប់ពីបានទទួលសិទ្ធក្នុងឆ្នាំ ១៩៧០។ ការចំណាយ​ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup អស់ទឹកប្រាក់ចំនួន ៧០០លានដុល្លារ រួមទាំងការកសាងកីឡដ្ឋានថ្មីចំនួន ៣ និងការអភិវឌ្ឍឡើងវិញចំនួន ៣ ផ្សេងទៀត។

កីឡដ្ឋានចំនួន ៨ត្រូវបានត្រៀមសម្រាប់ការប្រកួត ក្នុងនោះ​ កីឡដ្ឋានថ្មីចំនួន ៣ត្រូវបានសាងសង់ Estadio Chateau Carreras​ Estadio José María Minella​ និង Estadio Ciudad de Mendoza។ ​កីឡដ្ឋាន Estadio Monumental ក្នុងទីក្រុង Buenos Aires គឺជាកន្លែងដ៏ធំបំផុត និងប្រើប្រាស់ច្រើនបំផុត ដោយរៀបចំការប្រកួតសរុបចំនួន ៩ រួមទាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រ​។ កីឡដ្ឋាន Carreras ក្នុងទីក្រុង Cordoba បានរៀបចំការប្រកួតចំនួន ៨ កីឡដ្ឋាននៅ Mendoza, Rosario និង Mar del Plata នីមួយៗបានរៀបចំការប្រកួតចំនួន ៦ ហើយកីឡដ្ឋាន José Amalfitani ក្នុងទីក្រុង Buenos Aires បានរៀបចំការប្រកួតចំនួន ៣។

ក្រុមដែលចូលរួម

អង់គ្លេស បែលហ្ស៊ិក ឆេកូស្លូវ៉ាគី (ម្ចាស់ជើងឯកអ៊ឺរ៉ុប) និងសហភាពសូវៀត បានបរាជ័យក្នុងការប្រកួតជម្រុះ World Cup​ ដោយចាញ់អ៊ីតាលី ហូឡង់ ស្កុតឡែន និងហុងគ្រីរៀងៗខ្លួន។ ក្រុម​ទាំង​១៦​ខាង​ក្រោម​មាន​សិទ្ធិ​ទៅ​ប្រកួត​ចុង​ក្រោយ៖

អ៊ីរ៉ង់ ទុយនីស៊ី ម៉ិកស៊ិក អាហ្សង់ទីន (ម្ចាស់ផ្ទះ) ប្រេស៊ីល ប្រទេសប៉េរូ អូទ្រីស បារាំង ហុងគ្រី អ៊ីតាលី ហូឡង់ ប៉ូឡូញ ស្កុតឡេន អេស្ប៉ាញ ស៊ុយអែត និងអាល្លឺម៉ង់ខាងលិច។

វគ្គផ្ដាច់ព្រ័ត្រ

ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង អាហ្សង់ទីន និង ហូឡង់ ក៏មានភាពចម្រូងចម្រាសផងដែរ ខណៈដែលជនជាតិហូឡង់បានចោទប្រកាន់អាហ្សង់ទីនថាបានប្រើល្បិចកលដើម្បីពន្យារពេលការប្រកួត។ ​Mario Kempes បានបើកការស៊ុតបញ្ចូលទីសម្រាប់ក្រុមម្ចាស់ផ្ទះ មុនពេល Dick Nanninga តាមស្មើប៉ុន្មាននាទី ចុងម៉ោង។ យ៉ាងណា​អាហ្សង់ទីនបានឈ្នះការប្រកួតចុងក្រោយក្នុងលទ្ធផល ៣-១ បន្ទាប់ពីម៉ោងបន្ថែម បន្ទាប់ពី Daniel Bertoni ស៊ុតបញ្ចូលទី និង១គ្រាប់ទៀតធ្វើបានដោយ Mario Kempes (គ្រាប់ទី២) ដែលជា Top Scorer ក្នុងការប្រកួត World Cup នេះ (៦គ្រាប់)។

កីឡាករលេចធ្លោ

Mario Kempes គឺជាកីឡាករលេចធ្លោក្នុងការប្រកួត World Cup នេះក្រោយឈ្នះស្បែកជើងមាស ជា Top Scorer រកបាន ៦គ្រាប់ម្នាក់ឯង។ ឈ្មោះពេញ Mario Alberto Kempes Chiodi ​កើតថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ១៩៥៤ លោកគឺជាអតីតកីឡាករបាល់ទាត់អាជីពអាហ្សង់ទីន ដែល​លេងជាខ្សែប្រយុទ្ធ ឬខ្សែបម្រើកណ្តាល។​ នៅអាយុប្រាំពីរឆ្នាំ Kempes បានចាប់ផ្តើមលេងបាល់ជាមួយក្រុមយុវជន នៅអាយុ ១៤ឆ្នាំ ហើយក្រោយមកបានចូលរួមជាមួយក្រុមបម្រុង Talleres ។

Kempes អ្នករកគ្រាប់បាល់បានច្រើនក្នុងកម្រិតក្លឹប គាត់ត្រូវបានគេស្គាល់ថាល្អបំផុតសម្រាប់ការលេងឱ្យក្រុម Valencia ដោយបានបញ្ចប់ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ La Liga ពីរដង និងស៊ុតបញ្ចូលទីបាន ១១៦គ្រាប់ក្នុងការប្រកួតលីកចំនួន ១៨៤ប្រកួតសម្រាប់ក្លឹប៕

អត្ថបទពេញនិយម