កីឡាជាតិលើកទី៣៖ លោកគ្រូ សោម ចំណាប់ រំពឹងខ្ពស់​ដណ្ដើម​បាន​មេដាយមាស​លើ​វិញ្ញាសា​បាល់ទះ​ឆ្នេរខ្សាច់​

  • 2022-11-21 04:55:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូបង្វឹក​សមាគមន៍កីឡាបាល់ទះក្រុងព្រះសីហនុលោកគ្រូ សោម ចំណាប់ បាន​បង្ហាញ​អំពី​ជំនឿ​ចិត្ត​ដ៏​ខ្ពស់​ក្នុង​ការ​ដណ្ដើម​យក​មេដាយ​មាស​លើ​វិញ្ញាសា​បាល់ទះ​ឆ្នេរខ្សាច់​ផ្នែក​បុរស​ក្នុង​ព្រិត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣​នៅ​ក្នុង​ឆ្នាំ​២០២២នេះ។

អភិបាល​ខេត្ត​ព្រះសីហនុលោក​ គួច ចំរើន
ឯកឧត្តម ជួនណារិន ស្នងការ ខេត្តព្រះសីហនុ

លោក​គ្រូ​ប​ង្គោលដដែល​បន្ត​ថា ៖«បាទ​!​ សង្ឃឹម​! សង្ឃឹម​ច្រើន​ នៅ​ក្នុង​ពាន​រង្វាន់​កីឡាជាតិហ្នឹង​​ ទៅ​លើ​វិញ្ញា​សា​បាល់ទះ​ឆ្នេរ​ខ្សាច់​ យើង​សម្រាប់​សមាគមន៍ខេត្ត​ព្រះ​សីហនុ​​យើង​ យើង​សង្ឃឹមថា​នឹង​អាច​ទទួល​បាន​មេដាយ​មាស ប្រាក់ និង​សំរិទ្ធ»។

ការ​មាន​ជំនឿ​ចិត្ត​ខ្ពស់​បែប​នេះក៏​​ដោយសារ​តែ​ទីលាន​នៃ​ក្រុង​ព្រះសីហនុ មាន​អំណោយ​ផល​​​ល្អ​ប្រសើរ​ (ខ្សាច់) មាន​កីឡាករ​ល្អៗ​ មាន​សមត្ថភាព មាន​បទពិសោធ និង​ហ្វឹកហាត់​បាន​ជាប់​លាប់ទាំង​កម្លាំង​និង​បច្ចេកទេស​​។

លោកគ្រូ សោម ចំណាប់

ទោះបីជាយ៉ាងណា​លោក​ក៏​មិន​មើល​ស្រាល​លើ​ក្រុមមក​ពី​បណ្ដា​ខេត្ត​ក្រុង​ផ្សេងៗ​ដែរ ហើយ​ក្រុម​ដែល​លោក​យល់​ថា​ជា​គូ​ប្រជែង​ខ្លាំង​គឺ​ក្រុម​ក្រសួង​ការពារ​ជាតិ​ ដ្បិត​ពួកគេ​មាន​កីឡាករ​ល្អៗមាន​បទពិសោធ​ហ្វឹកហាត់​លើ​ឆ្នេរខ្សាច់​យូរឆ្នាំ ខណ​ៈ​ក្រុម​លោក​ទើប​តែ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់ក្នុង​រយៈ​ពេល​ខ្លី​តែ​​ប៉ុណ្ណោះ។

លោកគ្រូ សោម ចំណាប់ និងក្រុម​កីឡាករ​ បាន​ប្ដេជ្ញា​ខំប្រឹង​ប្រែង​ឱ្យ​អស់​ពី​លទ្ធភាព​ដើម្បី​យក​មេដាយ​ជូន​ខេត្ត ហើយ​លោក​ក៏​សូម​ថ្លែង​អំណរគុណ​ដល់​ អភិបាល​ខេត្ត​ព្រះសីហនុលោក​ គួច ចំរើន ឯកឧត្តម ជួនណារិន ស្នងការ ខេត្តព្រះសីហនុ ស្នងការរង ប្រធាន​ក្លឹប​និង​មន្ត្រី​អប់រំ យុវជន និង​កីឡាក្រុង​ព្រះសីហនុ ដែល​បាន​ជ្រោមជ្រែង​រៀបចំ​ក្រុម​កីឡារបស់​លោក ដើម្បី​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡាជាតិ​លើក​ទី​៣​នេះ។

គួរ​បញ្ជាក់​ថា ក្រុមកីឡាករ​ឆ្នេរ​ខ្សាច់​របស់​សមាគមន៍​បាល់ទះ​ក្រុង​ព្រះសីហនុ​មាន​ដូចជា ផាត សុភ័ក្ត្រ ហៅ​ទូច​អង្គរក្ស, លុច គឹមសៀន, កើត សំអាន និង យុត រតនៈ៕

កាលវិភាគប្រកួត

អត្ថបទ៖ អ៊ុំ សុភក្តិ