សាន ផានិត បោះមួយជំហានទៀតលើជំនួញអីវ៉ាន់ក្បាលគីប បន្ថែមលើអាជីពសិល្បៈ

  • 2022-11-24 07:42:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបោះជើងចូលសិល្បៈឡើងវិញ ម្ចាស់បទ “ទូរស័ព្ទផង” សាន ផានិត បានហក់ចូលកាន់តែជ្រៅក្នុងរឿងរកស៊ី។ កាលពីថ្ងៃទី២១ ខែវិច្ឆិកា លោកបានសម្ពោធបើកហាងប្រេនក្បាលគីបសាខាទី២ នៅក្រុងតាខ្មៅមួយទៀត។

តាមពិតមុនជោគជ័យលើការងាររកស៊ីនេះ សាន ផានិត ក៏ធ្លាប់ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស និងមានប្រជាប្រិយភាពខ្លាំងក្នុងអាជីពចម្រៀង ប៉ុន្ដែលោកកម្រដាច់ចិត្ដចេញរកស៊ីណាស់ ពោលគឺទើបតែពេលនេះទេដែលលោកក្នុងជំនួញកាន់តែជ្រៅជាមួយអ្នកមានមុខមានមាត់ក្នុងសង្គមជាច្រើនរូប។

ក្នុងឱកាសសម្ពោធបើកហាងថ្មីនោះ សាន ផានិត បានថ្លែងទៅកាន់មិត្ដសិល្បៈ និងភ្ញៀវកិត្ដិយសជាច្រើនរូបថា ហេតុដែលលោកហ៊ានបើកអាជីវកម្មនេះពីមួយកន្លែងទៅមួយកន្លែងទៀត ក៏ដោយសារតែលោកមានម្ដាយអ្នកលក់ខោអាវជជុះក្បាលគីប ហើយលោកក៏មានបទពិសោធន៍ច្រើនក្នុងការលក់ដែរ។

កម្មវិធីនេះគេឃើញមានការអញ្ជើញចូលរួមពីអ្នកជំនួញ និងសិល្បករ-សិល្បៈការិនីជាច្រើនដូចជា៖ ឧកញ៉ា ភិរម្យ វិចិត្រដារា លោក ម៉ិច ដាតា K01 នាយតាក់ស៊ី លោក ប៉ែន ចំរុង លោក ហួរ ឡាវី និងលោក នូ ស៊ឹប ជាដើម៕

ជិន សុភ័ក្ដ្រ