កូរ៉េខាងត្បូង ទោះមិនអាចឈ្នះដូចជប៉ុន តែក្រឡុកអ៊ុយរ៉ាហ្គាយមិនអន់ដែរនៅ World Cup យប់មិញ

  • 2022-11-25 02:52:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េខាងត្បូង ក្លាយជាក្រុមមកពីអាស៊ីទីបី ដែលបង្ហាញទម្រង់លេងយ៉ាងល្អទល់នឹងក្រុមយក្សមកពីឡាទីនគឺ អ៊ុយរ៉ាហ្គាយដោយបញ្ចប់ក្នុងលទ្ធផល ០-០ ស្មើគ្នា។ មុននេះអារ៉ាប៊ី សាអូឌីត បានយកឈ្នះអាហ្សង់ទីន ហើយជប៉ុនបានផ្ដួលអាល្លឺម៉ង់យ៉ាងគួរឲ្យភ្ញាក់ផ្អើល។

សម្រាប់កូរ៉េខាងត្បូងដែលជាមហាអំណាចបាល់ទាត់ ទ្វីបអាស៊ីត្បិតថាមិនអាចឈ្នះតែក៏យកបាន ១ពិន្ទុដែរពីអ៊ុយរ៉ាហ្គាយក្នុងនោះមានឱកាសស៊ុតសំដៅទី ៥លើកតែមិនបានសម្រេច ខណៈអ៊ុយរ៉ាហ្គាយវិញមានឱកាស ៨លើកដែរ។

Heung-min Son ដែលជាទូតសុឆន្ទៈរបស់ស្រាបៀរ Tiger បានដឹកនាំកូរ៉េខាងត្បូងលេង ៩០នាទីពេញ ក្នុងនាមជាប្រធានក្រុមបើទោះជាមានបញ្ហារបួសលើផ្ទៃមុខ ត្រូវពាក់ម៉ាស់ឆ្អឹងការពារក៏ដោយ។ ប្រកួតបន្ទាប់ ក្រុមរហស្សនាម​អ្នកប្រយុទ្ធ Taegeuk ត្រូវប៉ះជាមួយហ្គាណា មុនប៉ះជើងខ្លាំងព័រទុយហ្គាល់ នៅប្រកួតចុងក្រោយ៕