World Cup ១៩៩៤៖ រជ្ជកាលដំបូងរបស់ Ronaldo ប្រេស៊ីល ឈ្នះ World Cup នៅអាយុ ១៧ឆ្នាំ

  • 2022-12-07 07:21:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FIFA World Cup 1994 គឺជាការប្រកួតជើងឯកពិភពលោក លើកទី ១៥ ដែល​ត្រូវបានរៀបចំឡើងដោយសហរដ្ឋអាមេរិក ​ចាប់ពីថ្ងៃទី ១៧ខែមិថុនា ដល់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ១៩៩៤ នៅឯកន្លែងប្រកួតចំនួន ៩ នៅទូទាំងប្រទេស។

សហរដ្ឋអាមេរិកត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះដោយ FIFA នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ ១៩៨៨។ ទោះបីជាបាល់ទាត់មិនសូវមានប្រជាប្រិយភាពនៅក្នុងប្រទេសម្ចាស់ផ្ទះក៏ដោយ ការប្រកួតនេះគឺទទួលបានជោគជ័យផ្នែកហិរញ្ញវត្ថុបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក ដោយបានបំបែកកំណត់ត្រា​មានអ្នកចូលរួមសរុប ជាង ៣លាន ៥សែននាក់ និងជាមធ្យម ជិត ៧ម៉ឺននាក់ក្នុង១ប្រកួត។

មានប្រទេសថ្មីចំនួន៣ ចូលរួមការប្រកួតលើកដំបូងគឺ ក្រិក នីហ្សេរីយ៉ា និងអារ៉ាប៊ីសាអូឌីត។ ប្រទេសរុស្ស៊ី​ បានបង្ហាញខ្លួនជាប្រទេសដាច់ដោយឡែកជាលើកដំបូងបន្ទាប់ពីការបែកបាក់នៃសហភាពសូវៀត ហើយជាលើកដំបូងសម្រាប់អាល្លឺម៉ង់ក្រោយបង្រួបបង្រួមរវាងខាងលិច និងខាងកើត។​

ទីក្រុងដែលរៀបចំ និងកីឡដ្ឋាន

ប្រទេសចំនួន ៣ បានដេញថ្លៃសម្រាប់កាតព្វកិច្ចម្ចាស់ផ្ទះមានដូចជា សហរដ្ឋអាមេរិក ប្រេស៊ីល និងម៉ារ៉ុក។ ការបោះឆ្នោតនេះត្រូវបានធ្វើឡើងនៅទីក្រុង Zurich នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ១៩៨៨ ហើយបានធ្វើឡើងតែមួយជុំប៉ុណ្ណោះ។ ការដេញថ្លៃរបស់សហរដ្ឋអាមេរិកដែលបានទទួលសម្លេងជាងពាក់កណ្តាលនៃការបោះឆ្នោតដោយសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់ FIFA។​

ការប្រកួតត្រូវបានលេងនៅក្នុងទីក្រុងចំនួន ០៩ នៅទូទាំងសហរដ្ឋអាមេរិក។ កីឡដ្ឋានទាំងអស់មានសមត្ថភាពយ៉ាងហោចណាស់អាចផ្ទុកអ្នកទស្សនា ៥៣០០០នាក់។ កីឡដ្ឋានដែលប្រើប្រាស់ច្រើនជាងគេគឺ Rose Bowl នៅ Pasadena ដែលមានការប្រកួតចំនួន ៨ ក្នុងនោះមានការប្រកួតវគ្គ ១៦ក្រុម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ការប្រកួតចំណាត់ថ្នាក់លេខ ៣ និងវគ្គផ្តាច់ព្រ័ត្រ។ កីឡដ្ឋាន Giants នៅជិតទីក្រុង New York បានរៀបចំការប្រកួតចំនួន ៧ រួមទាំងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Boston (Foxborough), San Francisco (Stanford) និង Dallas បានរៀបចំការប្រកួតចំនួន ៦ ហើយទីក្រុង Chicago, Washington និង Orlando នីមួយៗបានរៀបចំការប្រកួតចំនួន៥។ កីឡដ្ឋាន Pontiac Silverdome ប្រើប្រាស់តិចបំផុត​ដោយរៀបចំការប្រកួតចំនួន៤។

ក្រុមដែលចូលរួម

ការ​ប្រកួត​ជម្រុះ​ទាំង ២៤ ក្រុម​ត្រូវ​បាន​បែង​ចែក​ជា​បួន​ពូល​ដែល​បាន​បង្កើត​មូលដ្ឋាន​នៃ​ការ​ចាប់​ឆ្នោត​សម្រាប់​វគ្គ​ចែក​ពូល។ ក្រុមដែលចូលរួមមានដូចជា៖

អារ៉ាប៊ីសាអូឌីត កូរ៉េខាងត្បូង កាមេរូន ម៉ារ៉ុក នីហ្សេរីយ៉ា ម៉ិកស៊ិក សហរដ្ឋអាមេរិក (ម្ចាស់ផ្ទះ) អាហ្សង់ទីន ប្រេស៊ីល បូលីវី កូឡុំប៊ី បែលហ្សិក ប៊ុលហ្គារី អាល្លឺម៉ង់ ក្រិក អ៊ីតាលី ហូឡង់ ន័រវែស សាធារណរដ្ឋអៀរឡង់ រូម៉ានី រុស្ស៊ី អេស្ប៉ាញ ស៊ុយអែត និងស្វីស។

វគ្គផ្ដាច់ព្រ័ត្រ

ប្រេស៊ីលបានគ្រងដំណែងជាជើងឯក បន្ទាប់ពីយកឈ្នះអ៊ីតាលីក្នុងលទ្ធផល ៣-២ ក្នុងការស៊ុតបាល់ប៉េណាល់ទីនៅ Rose Bowl ក្នុងទីក្រុង Pasadena រដ្ឋ California បន្ទាប់ពីការប្រកួតបញ្ចប់ក្នុងលទ្ធផល 0-0 បន្ទាប់ពីម៉ោងបន្ថែម។ វា​ជា​ World Cup វគ្គ​ផ្តាច់ព្រ័ត្រ​លើក​ដំបូង​ដែល​ត្រូវ​កាត់​សេចក្តី​ដោយ​បាល់​ប៉េណាល់ទី។ ជ័យ​ជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ប្រេស៊ីល​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ដែល​ឈ្នះ​ពាន​ World Cup ចំនួន​ ៤។

កីឡាករលេចធ្លោ

កីឡាករ Hristo Stoichkov និង Oleg Salenko ទទួលបានស្បែកជើងមាសសម្រាប់ការស៊ុតបញ្ចូលទីម្នាក់ ៦គ្រាប់។ ​Stoichkov ​គឺជា​កីឡាករបាល់ទាត់អាជីពប៊ុលហ្គារី ជាខ្សែប្រយុទ្ធដ៏ឆ្នើមមួយរូប​ត្រូវ​ចាត់ទុកថាជាកីឡាករល្អបំផុតម្នាក់ក្នុងជំនាន់នោះ។ Stoichkov បានក្លាយជាជើងឯករងសម្រាប់ពានរង្វាន់ FIFA World Player of the Year ក្នុងឆ្នាំ 1992 និង 1994 និងទទួលបាន Ballon d'Or ក្នុងឆ្នាំ 1994។ ក្នុងឆ្នាំ 2004 Stoichkov ត្រូវបានដាក់ឈ្មោះដោយ Pelé នៅក្នុងបញ្ជី FIFA 100 នៃកីឡាករដែលរស់រានមានជីវិតដ៏អស្ចារ្យបំផុតរបស់ពិភព​លោក​៕