ប្រធានកិត្តិយសសហព័ន្ធរាំ៖ អំពាវនាវសប្បុរសជនឲ្យជួយឧបត្ថម្ភគាំទ្រស្មារតីកីឡា
- 2022-11-25 14:54:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានកិត្តិយសសហព័ន្ធរាំ៖ អំពាវនាវសប្បុរសជនឲ្យជួយឧបត្ថម្ភគាំទ្រស្មារតីកីឡា
ចន្លោះមិនឃើញ
ប្រធានកិត្តិយសសហព័ន្ធកីឡារាំ បានអំពាវនាវដល់សប្បុរសជន វិស័យឯកជន និងមហាជនទាំងអស់ឲ្យជួយឧបត្ថម្ភគាំទ្រស្មារតីកីឡាដើម្បីរួមគ្នាឆ្ពោះទៅស៊ីហ្គេម ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្ដម ខៀវ កាញរីទ្ធ ប្រធានកិត្តិយសកីឡារាំកម្ពុជាបានឲ្យដឹងថា នេះជាលើកទី១ ដែលក្រសួងអប់រំបានដាក់បញ្ចូលកីឡារាំក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣នេះ។ ព្រឹត្តិការណ៍នៃការប្រកួតកីឡាជាតិនេះមិនត្រឹមតែមានសារសំខាន់ចំពោះកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការកសាងសមត្ថភាពទេពកោសល្យ ជំនាញវិជ្ជាជីវៈកីឡាករ កីឡាការិនីកម្ពុជាត្រៀមឆ្ពោះទៅស៊ីហ្គេម ២០២៣ ផងដែរ។
ប្រធានកិត្តយសខាងលើក៏ធ្វើការអំពានាវផងដែរដល់សប្បុរសជន និងវិស័យឯកជននានាឲ្យជួយគាំទ្រស្មារតីកីឡាតាមរយៈ សម្ភារ ថវិកា ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាឲ្យស្របទៅនិងពាក្យ «រួមគ្នាធ្វើអ្វីៗទាំងអស់ដើម្បីកីឡាឆ្ពោះទៅជោគជ័យនៅ ស៊ីហ្គេម ឆ្នាំ២០២៣»។
សហព័ន្ធកីឡារាំបានធ្វើការប្រកួតកីឡាជាតិលើកទី៣ ចាប់ពីថ្ងៃទី២២ ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌល CJCC។ ក្នុងការប្រកួតនេះដែរគឺមានប្រតិភូ កីឡាករ កីឡាការិនី ចូលរួមសរុប៣៩នាក់ មកពី៤ក្រសួង និងខេត្ត៕