សាពូន មីដាដា សុំចិត្តកូនស្រីបើអាច មិនចង់ឲ្យកូនដើរលើវីថីសិល្បៈដូចខ្លួន

  • 2022-11-28 03:29:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងលោក សាពូន មីដាដា មិនចង់ឲ្យកូនស្រីដើរលើវីថីសិល្បៈដូចខ្លួន ប្រសិនបើអាច ធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលរហូតខ្លះឃើញសំណេរនិងរូបភាពស្រក់ទឹកភ្នែកអាណិតទៀតផង។

គ្រប់គ្នាប្រាកដជាបានដឹងហើយថា ជីវិតគូរបស់តារាចម្រៀង សាពូន មីដាដា និងតារាសម្តែងអ្នកនាង សឿ សុធារ៉ា បានដើរដល់ផ្លូវបំបែកហើយ គ្រាន់តែមិនទាន់បានចុះសំបុត្រលែងលះត្រឹមត្រូវ រហូតធ្វើឲ្យមានរឿងរ៉ាងជាច្រើនរវាងក្រុមគ្រួសាររបស់អ្នកទាំងពីរ។រយៈពេល៩ឆ្នាំមកហើយ ដែលលោក សាពូន មីដាដា បានឈានជើងចាកចេញពីវិថីសិល្បៈដោយគ្មានការសោកស្តាយបន្តិចសោះឡើយ។ ហេតុផលមួយចំនួនដែលគេមិនទាន់ដឹងនៅឡើយថា មូលហេតុអ្វីបានលោក មីដាដា ចាកចេញពីវីថីសិល្បៈ និងមិនចង់ឲ្យកូនស្រីដើរលើផ្លូវនេះដូចខ្លួន ខណៈ Sabay បានទាក់ទងទៅតែលោកមិនទាន់ឆ្លើយតប។ ក្នុងពេលដែលកូនស្រីបណ្តូលចិត្តរបស់លោក ច្រៀងចម្រៀងដោយអមជាមួយកាយវិការដេញហ្គីតា ផ្ញើរទៅលោកឪពុកជាពិសេស ស្រាប់តែលោកឪពុករូបនេះ បានសរសេរសារនៅលើគណនីហ្វេសប៊ុកផ្ញើរជូនកូនស្រីវិញថា «កូនស្រីដ៏កំសត់របស់ពុក ឆាកជីវិតគឺកំសត់យ៉ាងនេះហើយ គ្រប់រសជាតិជីវិតនិងជម្រុញឲ្យកូនកាន់តែរឹងមាំ តែរឿងមួយដែលពុកសុំបើអាច គឺមិនចង់ឲ្យកូនដើរលើផ្លូវសិល្បៈដូចជាឪពុកនោះទេ»

តារាចម្រៀងរូបនេះបានបន្ថែមទៀតថា រយៈពេល៩ឆ្នាំហើយ ដែលលោកបានចាកចេញពីវីថីមួយនេះដោយគ្មានសោកស្តាយបន្តិចសោះឡើយ ដោយក្នុងនោះលោកចង់ឲ្យកូនស្រី រស់ក្នុងជីវិតដែលមានជីវភាពសាមញ្ញមួយ ដោយយកព្រះពុទ្ធ ព្រះធម៍ ព្រះសង្ឃ ជាទីពឹងដោយរលាស់ខ្លួនចេញពីលោកកី៍យ ទៅរកនិពាន្វជាត្រើយសុខ។

តាមរយៈសំណេរដែលលោក មីដាដា បានសរសេរបែបនេះភ្លាម ស្រាប់តែមានអ្នកគាំទ្រជាច្រើនចេញមកខមមិន ដោយខ្លះអាណិតស្ទើរតែស្រក់ទឹកភ្នែក អ្នកខ្លះទៀតឲ្យឪពុកម្នាក់នេះជួយមើលថែកូនៗផង រីឯអ្នកាខ្លះទៀតថា ឲ្យកូនធ្វើអ្វីដែលខ្លួនស្រលាញ់ទៅកុំប្រើពាក្យបែបនេះដាក់កូន ។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly