សហព័ន្ធ​ E-Sports​ នឹង​រឹតតែ​ចម្រើន​តាម​រយៈ​ការ​ជួយពីស្ថាប័នឯកជន​នានា

  • 2022-11-29 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ (E-Sports)​ នឹង​រឹតតែ​មាន​ភាព​រីកចម្រើន​ សំបូរ​ការ​ប្រកួត​ តាម​រយៈ​ការ​ចាប់​ដៃ​គូ​សហការ​ជា​មួយ​ស្ថាប័ន​ឯកជន​ ពិសេស​រវាង​ T.Y Media និង​ Mineski Global។​

លោក​ លន់​ សាមាឌី (រាប់ពីស្ដាំទី២)

លោក​ លន់​ សាមាឌី​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​បាន​ឲ្យ​ដឹង​ថា​ តាម​រយៈ​កិច្ចសហការ​រវាង​ TY Media និង​ Mineski Global​ ជឿជាក់​ថា​វិស័យ​កីឡា​មួយ​នេះ​នឹង​រឹតតែ​រីកចម្រើន​ សំបូរ​កម្មវិធី​ប្រកួត​ និង​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ។​

តំណាង T.Y media និង Mineski

ចំណែក​លោក​ ធី វាយ​ តំណាង​ T.Y Media ​លើក​ឡើង​ថា​ ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២​ ក៏​ខិត​ជិត​មក​ដល់​ហើយ​ ដូច្នេះ​កីឡាករ​ត្រូវ​តែ​មាន​សមត្ថភាព​ និង​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ។​ ក្នុង​នាម​ក្រុមហ៊ុន​ឯកជន​លោក​នឹង​ព្យាយាម​បំផុត​រួមចំណែក​បណ្ដុះបណ្ដាល​ធនធាន​កីឡាករ​ បង្កើន​សមត្ថភាព​ និង​ជំរុញ​ដល់​ការ​ផ្សព្វផ្សាយ។​ ជា​មួយ​គ្នា​នេះ​ដែរ T.Y Media​ បាន​សហការ​ជា​មួយ​ Mineski Global​ រួចរាល់​ដើម្បី​រួច​ចំណែក​បង្កើន​គុណភាព​កីឡាករ​ និង​នាំ​មក​នូវ​ការ​ប្រកួត​កម្រិត​អន្តរជាតិ​ផ្សេងៗ​មក​កម្ពុជា​ដើម្បី​សម្រេច​ក្ដី​បំណង​ប្រជែង​មេដាយ​នៅ​ស៊ីហ្គេម​ ២០២៣​ កម្ពុជា​ជា​ម្ចាស់ផ្ទះ។​

ទិដ្ឋភាពចុះ MOU

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ (E-Sports)​ នឹង​បង្ហាញ​ខ្លួន​នៅ​ស៊ីហ្គេម​ លើក​ទី៣២​ ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ម្ចាស់​ផ្ទះ​ផងដែរ​ដើម្បី​ប្រជែង​មេដាយ​ជូន​ជាតិ​ជា​មួយ​ប្រភេទ​កីឡា​ ៣៨​ផ្សេងៗ​ទៀត។​ កីឡា​អេឡិចត្រូនិក​ជា​ប្រភេទ​កីឡា​ដែល​ពេញ​និយម​មួយ​ដែរ​នៅ​កម្ពុជា​នា​ពេល​បច្ចុបន្បន្ន៕​

អត្ថបទ៖ នួន ស៊ីណា​