ដឹងមូលហេតុពិត Jackson Wang ទប់អារម្មណ៍មិនជាប់ស្រក់ទឹកភ្នែកម៉ាត់ៗក្នុងពេលប្រគុំតន្ត្រី

  • 2022-11-29 03:11:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jackson Wang សមាជិកក្រុម GOT7 ធ្វើឱ្យអ្នកគាំទ្រស្ទើរយំតាម ក្រោយតារាប្រុសរូពសង្ហារូបនេះ បានសម្រក់ទឹកភ្នែកក្នុងការប្រគំតន្ត្រីថ្មីៗលោកយំអំឡុងពេលសម្តែង និងសុន្ទរកថា។

Jackson បានចាប់ផ្តើមជាផ្លូវការការប្រគំតន្ត្រីទេសចរណ៍ទោលពិភពលោកលើកដំបូងរបស់ខ្លួន គឺ Magic Man World Tour ឆ្នាំ ២០២២-២០២៣ ដោយមានការប្រគំតន្ត្រីដែលលក់អស់នៅទីក្រុងបាងកក ប្រទេសថៃនៅ Impact Arena

ខណៈពេលដែលដំណើរកម្សាន្តទើបតែចាប់ផ្តើមប៉ុណ្ណោះ Jackson បានដាក់ការរំពឹងទុកខ្ពស់ថា នឹងមានអ្នកគាំទ្រច្រើនចូលរួមការប្រគុំតន្ត្រីរបស់ខ្លួន ហើយជាលទ្ធផលគឺមិនគួរឱ្យជឿ។

ទោះ Jackson ជាតារាល្បី និងជោគជ័យលើអាជីពរបស់ខ្លួនច្រើនប៉ុណ្ណាក៏ដោយ Jackson នៅតែជាមនុស្សឆាប់មានអារម្មណ៍រំភើប ដូច្នេះខណៈពេលសម្ដែងលើឆាក ឃើញមានអ្នកគាំទ្រ ច្រើនសន្ធឹកធ្វើឱ្យលោករំជួលចិត្តអំឡុងពេលសម្ដែងស្រក់ទឹកភ្នែកម៉ាត់ៗតែម្ដង។

ក្រោយសម្ដែងចប់ Jackson រៀបរាប់សារផ្ទាល់ខ្លួនអំពីបំណងប្រាថ្នាចង់ក្លាយជាខ្លួនគាត់ពិតប្រាកដ៖ “សុបិន្តពេញមួយជីវិតរបស់ខ្ញុំសម្រាប់ពេលនេះ… អ្វីគ្រប់យ៉ាងដែលខ្ញុំបានធ្វើ… ការសម្តែងរបស់ខ្ញុំ តន្ត្រីរបស់ខ្ញុំ អ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើ… ច្រើនដង វាតែងតែមាន… តែងតែមានតម្រងនៅចំពោះមុខខ្ញុំ។ តែងតែមានស្លាកនៅពីមុខខ្ញុំ។ តែងតែមានស្លាកសញ្ញានៅពីមុខខ្ញុំ។ មុនពេលនរណាម្នាក់មើលការងារ របស់ខ្ញុំ… ប៉ុន្មានឆ្នាំមកនេះ… ពួកគេតែងតែត្រងខ្ញុំ… ដើម្បីចាត់ថ្នាក់ខ្ញុំទៅជាអ្វីមួយ។ ហើយខ្ញុំគ្រាន់តែចង់និយាយថាវាត្រូវការ… វាជាផ្នែកនៃដំណើរការ។ នោះហើយជាមូលហេតុដែលខ្ញុំពេញចិត្តចំពោះ វា… ពេលនេះ ខ្ញុំសូមកោតសរសើរវាខ្លាំងណាស់។ ខ្ញុំមិនចង់ដាក់ស្លាកទេ។ ខ្ញុំមិនចង់មានស្លាក។ ខ្ញុំមិនចង់មានតម្រងណាមួយទេ។ ខ្ញុំគឺខ្ញុំ។ ខ្ញុំគឺ Jackson Wang”៕

ប្រភព៖ Koreaboo   ប្រែសម្រួល៖ Kesor