ល្អ​មើល​ទៀត​ហើយ​ Slamball!​ ក្រុម​ ធី​ ម៉េងហួង​ ប៉ះ​ ម៉ាប់ឆ្វេង​ នៅ​ទួល​ពង្រ​

  • 2022-12-03 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ជក់ចិត្ត​បាន​មក​ដល់​ទៀត​ហើយ​ក្នុង​ពាន​រង្វាន់​ Slamball​ រវាង​ក្រុម​ត្រីឆ្លាំង​ភ្នំពេញ​ (ធី ម៉េងហួង) ប៉ះ ​ក្រុម​គោព្រៃកណ្ដាល​ (ម៉ាប់ឆ្វេង)​ នា​ល្ងាច​ម៉ោង​៤​ នៅ​តារាង​ MS GYM។​

កីឡាករ ធី ម៉េងហួង

ការ​ប្រកួត​ឆ្ពោះ​ទៅ​ដណ្ដើម​ពាន​រង្វាន់​ Slamball​ បាន​ឈាន​ដល់​សប្ដាហ៍​ទី៦​ ហើយ​នៅ​ល្ងាច​ម៉ោង​៤​នេះ​ ដោយ​ការ​ប៉ះ​គ្នា​រវាង​ក្រុម​ខ្លាំង​ ត្រីឆ្លាំងភ្នំពេញ​ និង​ គោព្រៃ​កណ្ដាល។​ គូ​នេះ​ច្បាស់​ណាស់​នឹង​មានអ្នកទស្សនាពេញ​តារាង​ MS GYM​ ព្រោះ​សមាសភាព​កីឡាករ​សុទ្ធតែ​ល្បីឈ្មោះ​ដូច​ជា​ខាង​ ត្រីឆ្លាំងភ្នំពេញ​ មាន​ ធី ម៉េងហួង​ ខុម​ ហុងទ្រី​ ខណៈ​ គោព្រៃកណ្ដាល​ ក៏​មិន​អន់​ដែរ​រួម​មាន​ ម៉ាប់ឆ្វេង​ និង​ លិក​ ម៉ាទីអូ​ ជា​ដើម។​

កីឡាករ ខុម​ ហុងទ្រី

ក្រុម​ដែល​ចាញ់​នៅ​វគ្គ​នេះ​នឹង​ត្រូវ​ធ្លាក់​ចេញ​ពី​កម្មវិធី​ Slamball ​ហើយ​ ដូច្នេះ​ម្នាក់ៗ​នឹង​រៀបចំ​យុទ្ធសាស្ត្រ​រៀងៗ​ខ្លួន​ដើម្បី​ផ្ដួល​ដៃគូ។​ ច្បាស់​ជា​កក្រើក​តារាង​ MS GYM ​ហើយ​អ្នក​មិន​ស្រូត​ទៅ​អាច​គ្មាន​កន្លែង​ទស្សនា។​

ប្រសិន​បើ​ប្រិយមិត្ត​ចង់​ទស្សនា​តាម​ការ​ឡាយ​ (Live)​ នៅ​ម៉ោង​៤​ល្ងាច​នេះ​អាច​ចូល​ទៅ​កាន់​ហ្វេសបុក​ផេក​ Sabay News Sport និង​ Anchor Beer (Cambodia)៕​

កីឡាករ ម៉ាប់ឆ្វេង
លិក ម៉ាទីអូ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម