CPL នឹងរៀបចំពិធីប្រគល់ពានរង្វាន់ខេមបូឌានព្រីមៀរលីគឆ្នាំ២០២២ឆាប់ៗខាងមុខនេះ
- ច័ន្ទ, 5 ធ្នូ 2022 03:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CPL នឹងរៀបចំពិធីប្រគល់ពានរង្វាន់ខេមបូឌានព្រីមៀរលីគឆ្នាំ២០២២ឆាប់ៗខាងមុខនេះ
ចន្លោះមិនឃើញ
ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ហៅកាត់ថា CPL បានចេញសេចក្ដីប្រកាសស្ដីពីកម្មវិធីប្រគល់ពានរង្វាន់ខេមបូឌានព្រីមៀរលីគ (CPL Football Award) ឆ្នាំ២០២២ ដែលគ្រោងនឹងរៀបចំឡើងនាថ្ងៃពុធ ទី០៧ ខែធ្នូ នៅផ្សារទំនើប អ៊ីអ៊ន ម៉ល សែនសុខ ចាប់ពីម៉ោង ១៦:០០នាទីល្ងាចតទៅ។
គោលបំណងសំខាន់នៃការបង្កើតកម្មវិធីប្រគល់ ពានរង្វាន់ខេមបូឌានព្រីមៀរលីគឆ្នាំ២០២២ នេះធ្វើឡើងដើម្បី ផ្តល់គុណតម្លៃ ប្រជាប្រិយភាព និងការគោរពស្រឡាញ់ ចំពោះកីឡាករ គ្រូបង្វឹក ក្លិបបាល់ទាត់ មន្ត្រីដឹកនាំការប្រកួត និង ម្ចាស់ឧបត្ថម្ភ ក៏ដូចជាការបំពាក់មេដាយ និងប្រគល់ជូននូវពានរង្វាន់ដល់មន្ត្រី និងកីឡាករដែលទទួលបានពានរង្វាន់ឯកត្តជនផងដែរ។
តម្លៃនិងចំនួនសំបុត្រ យើងបានកំណត់ជាក់លាក់ និងដាក់លក់នាពេលឆាប់ៗខាងមុខនេះ ហើយតម្លៃក្នុង០១សំបុត្រ ១០ដុល្លារ ស្មើនឹង ៤០.០០០រៀល ដោយទទួលបានអាហារសម្រន់ និងការទស្សនានូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ។
ចំពោះតម្លៃសំបុត្រ អាចនិយាយថាមិនមែនសម្រាប់ការរៀបចំកម្មវិធីទាំងមូលទេ គឺជាការអោយតម្លៃកម្មវិធីនេះ
គួរដឹងដែរថា នេះជាលើកទី១ហើយដែលក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ហៅកាត់ថា CPL រៀបចំឲ្យមានកម្មវិធី CPL Football Award 2022 នេះឡើង។ ដោយលែកនៅព្រឹកថ្ងៃកម្មវិធី CPL ក៏មានរៀបចំការប្រកួតហ្គេម (eFootball) ជាប្រភេទ Mobile Game ដែលរៀបចំនៅពេលព្រឹកចាប់ពីចាប់ពីម៉ោង ១០:០០នាទីព្រឹក ដល់ម៉ោង ១៣:០០នាទីថ្ងៃរសៀល។ ជ័យលាភីជើងឯកនឹងទទួលបាន រង្វាន់នៅក្នុងពិធីប្រគល់ពានរង្វាន់ខេមបូឌានព្រីមៀរលីគឆ្នាំ២០២២។