ស្អែកនេះ សម្ដេចតេជោនឹងអញ្ចើញចុះហត្ថលេខា គម្រោងស្ពានផ្សារចាស់-ជ្រោយចង្វារនិងជ្រោយចង្វារ-អរិយក្សត្រ ចំណាយជាង ២៤៥លានដុល្លារ ឯណោះ!

  • 2022-12-08 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកស្អែកនថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចនឹងអញ្ចើញចូលរួមក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នៅវិមានសន្តិភាព លើគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ពីផ្សារចាស់-ជ្រោយចង្វារ និង ជ្រោយចង្វារ-អរិយក្សត្រ គ្រោងចំណាយជាង២៤៥លានដុល្លារអាមេរិក។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងព័ត៌មាននាថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២២នេះ។

តាមប្រភពក្រសួងព័ត៌មានបានឱ្យដឹងបន្ថែមថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ពីផ្សារចាស់-ជ្រោយចង្វារ និង ជ្រោយចង្វារ-អរិយក្សត្រ ដោយចំណាយអស់ទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក ។ ដោយឡែកចំពោះរយៈពេលនៃការសាងសង់ពុំទាន់បញ្ចាក់នៅឡើយ រងចាំការបញ្ចប់ពិធីព្រមព្រៀងចុះហត្ថលេខាលើគម្រោងនេះផងដែរ។

គម្រោងសាងសង់ស្ពាននេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយការចំណាយក្នុងពេលធ្វើដំណើររបស់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរផងដែរ។ ក្រៅពីនេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ធ្វើដំណើរឆ្លងកាត់ឆ្លងកាត់ទន្លេ ជួយពង្រឹងដល់ទំនាក់ទំនង សេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងកើត ជាពិសេសធ្វើឱ្យប្រសើរឡើង ដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់កម្ពុជា ជួយកាត់បន្ថយ ការកកស្ទះចរាចរណ៍នៅតាមដងទន្លេចតុមុខ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះយ៉ាងមានប្រសិទ្ធិភាព ៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទថ្មី