សិល្បការិនីចេះក្បាច់គុនល្បុក្កតោ ២ដួងនេះ ទើបមានឱកាសសម្ដែងជុំគ្នាក្នុងឈុតដ៏អស្ចារ្យ

  • 2022-12-16 02:57:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បការិនីពីរដួង គឺកញ្ញា ពេជ្រ ចរណៃ និងកញ្ញា សំ ថារ័ត្ន បង្ហាញភាពអង់អាចក្លាហានក្នុងឈុតអ្នកចម្បាំងបុរាណ ដៃកាន់ធ្នូ មើលទៅគួរឲ្យចាប់អារម្មណ៍។ ទើបបញ្ចប់ការសម្ដែងក្នុងកម្មវិធី "រាត្រីចងចាំ" នៅលើទឹកដីអង្គរ ខេត្ដសៀមរាប កញ្ញា សំ ថារ័ត្ន បានបង្ហាញរូបថតជាច្រើនសន្លឹកតាមបណ្ដាញសង្គម។

កូនស្រីបង្កើតស្ដេចវីយូឡុង អ៊ុំ ដរ៉ា គឺកញ្ញា សំ ថារ័ត្ន ឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ នេះថា ខ្លួន និងគ្រូក្បាច់គុនល្បុក្កតោ ពេជ្រ ចរណៃ ទើបមកដល់ភ្នំពេញវិញ បន្ទាប់ពីសម្ដែងជុំគ្នានៅខេត្ដសៀមរាប។ កញ្ញាថា វាជាលើកទី១ហើយដែលកញ្ញាបានគ្រងឈុតបែបនេះ ហើយក៏អគុណអ្នកនាង ពេជ្រ ចរណៃ និងជំនួយការដែលបានតុបតែងឲ្យបានគ្រប់គ្រឿង។

រូបថត៖ ហ្វេសប៊ុក សំ ថារ័ត្ន

បន្ទាប់ពីបញ្ចេញរូបថតមួយចំនួន តារាសម្ដែង និងជាហាត់ក្បាច់គុនល្បុក្កតោរូបនេះ ក៏បានសម្ដែងការសម្បាយចិត្ដដែលមានឱកាសបានសម្ដែងជុំគ្នាជាមួយអ្នកនាង ពេជ្រ ចរណៃ ក្នុងឈុតដ៏ពិសេស។ កញ្ញាក៏ស្នើឲ្យទស្សនិកជនដែលបានទៅចូលរួមទស្សនាផ្ទាល់ ហើយថតបានរូបសន្លឹក ឬវីដូអូ សូមជួយផ្ញើឲ្យកញ្ញាមើលវិញផង៕

ជិន សុភ័ក្ដ្រ