គ្រាន់​តែ​មើល​ក៏​សប្បាយ​ដែរ Suzuki ដាក់​ម៉ា Trip ចេញ​ភ្លក្សបទពិសោធន៍ថ្មីនៃសម្រស់ធម្មជាតិ

  • 2022-12-19 02:55:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេលា​ដំណាច់​ឆ្នាំ ជា​វេលា​ដ៏​ល្អ​សម្រាប់​បង្កើន និង​សន្សំ​អនុស្សាវរីយ៍​ល្អ​ៗ​ជាមួយ​មនុស្ស​សំខាន់​ៗ ក្នុង​នោះ​ក្រុមហ៊ុន​នានា បាន​រៀប​ចំ​កញ្ចប់​ដំណើរ​កម្សាន្ត​ជូន​បុគ្គលិក ខ្លះ​ធ្វើ​សម្រាប់​អតិថជន ដូច​យ៉ាង Suzuki នាំ​អតិថិជន​ចេញ​ម៉ា Trip យ៉ាង​កម្រ​នៅ​វេលា​ដ៏​មនោរម្យ​នេះ។

ក្បួន​ដែល​មាន​រថយន្ត​ជា​ច្រើន​គ្រឿង​របស់​ក្រុមហ៊ុន​រថយន្ត​ជប៉ុន​មួយ​នេះ Suzuki Jimny បាន​រត់​កាត់​ទីកន្លែង​ទេសចរណ៍ សហគមន៍​មួយ​ចំនួន​របស់​កម្ពុជា ពិសេស​តំបន់ឧទ្យាន​ជាតិគិរីរម្យ ព្រមទាំងធ្វើដំណើរកម្សាន្តនៅតាមតំបន់រមណីដ្ឋានផ្សេងៗ។

តំណាង​ក្រុមហ៊ុន​ម្នាក់ អះអាង​ថា សកម្មភាព​នេះ ជាការលើកទឹកចិត្តដល់អតិថិជនដែលប្រើប្រាស់ Suzuki Jimny ទាំង​ឡាយ។ តាមរយៈដំណើរកម្សាន្តនេះអតិថិជន Suzuki Jimny បានទទួលបទ​ពិសោធន៍យ៉ាងជក់ចិត្តជាមួយនឹងសម្រស់ធម្មជាតិយ៉ាងខៀវស្រងាត់ អប់ជាមួយសំលេងសត្វព្រៃស្រែកច្រៀង ជាមួយនឹងការធ្វើដំណើរឡើងតំបន់ថ្មលយ ដែលជាទីតាំងទេសចរណ៍ធម្មជាតិយ៉ាងស្រស់ស្អាតរបស់កម្ពុជា។

អតិជនរបស់ Suzuki Jimny បានបង្ហាញអារម្មណ៍សប្បាយរីករាយ ជាមួយនឹងដំណើរកម្សាន្តមួយនេះដែលជាបទពិសោធន៍ថ្មីបន្ថែមទៀតរបស់ពួកគាត់៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម