សហព័ន្ធ​ E-Sports៖​ កិច្ចសហការ​ជា​មួយ​វិស័យ​ឯកជន​នឹង​ជួយ​ឲ្យ​ដើរ​កាន់តែ​លឿន​

  • 2022-12-19 04:18:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​ (E-Sports)​ ថា​កិច្ចសហការ​ជា​មួយ​វិស័យ​ឯកជន​ ឬ​ជា​មួយ​ T.Y​ Media នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការអភិវឌ្ឍន៍​កាន់​តែ​លឿន​ដើម្បីតាម​ទាន់​បណ្ដា​ប្រទេស​ក្នុង​តំបន់​ក៏​ដូច​ជា​ពិភពលោក​។​

ឯកឧត្ដម​ ជា​ ចាន់បរិបូរណ៍​ និងខាង​ T.Y

ឯកឧត្ដម​ ជា​ ចាន់បរិបូរណ៍​ ប្រធាន​សហព័ន្ធ​ E-Sports​ ថា​ការ​អភិវឌ្ឍន៍​ឲ្យ​កីឡា​មួយ​រីកចម្រើន​ទៅ​បាន​មិន​អាច​ខ្វះ​ការ​សហការ​ជា​មួយ​ស្ថាប័ន​ឯកជន​នោះ​ទេ។​ សហព័ន្ធ​ផ្ទាល់​ ក្រសួង​ ខិតខំ​ម្នាក់ឯង​គឺ​មាន​ការ​ពិបាក​ច្រើន ដូច្នេះ​ហើយ​កន្លង​ទៅ​ E-Sports ​តែងតែរក​សហការ​ជា​មួយ​ស្ថាប័ន​ផ្សេងៗ។​

រូបភាពផ្ដល់ជូន

ទន្ទឹម​និង​នេះ​ផង​ដែរ​ការ​ចុះ​កិច្ចសហការ​រវាង​សហព័ន្ធ​កីឡា​ E-Sports​ ជា​មួយ​ខាង​ T.Y​ Media​ គឺ​ជា​ការ​រួម​ចំណែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​សមត្ថភាព​កីឡាករ​ បណ្ដុះបណ្ដាល​យុវជន​ថ្នាល​ និង​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ជា​ច្រើន។​ ឯកឧត្ដម​បន្ថែម​ទៀត​ថា​ នេះ​ជា​ការ​រួម​គ្នា​ជំរុញ​លើក​ស្ទួយ​ឲ្យ​កម្ពុជា​អភិវឌ្ឍន៍​កាន់​តែ​លឿន​តាម​ទាន់​ជា​មួយ​ប្រទេស​ក្នុង​តំបន់​ ឬ​ពិភពលោក​នៅ​ពេល​ខាង​មុខ។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ កាល​ពី​ថ្ងៃ​ទី១៨​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ នេះ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​ (E-Sports)​ បាន​ចុះ​ MOU​ ជា​មួយ​ T.Y​ Media​ នៅ​ក្នុង​ក្រសួង​ព័ត៌មាន។ ជា​មួយ​គ្នា​នោះ​ដែរ​មាន​ការ​ចូលរួម​ពី​ប្រធាន​ និង​មន្ត្រី​សហព័ន្ធ​ E-Sports​ ជា​ច្រើន​រូប​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​