ទីក្រុងគៀវ ក្លាយជាគោលដៅថ្មីទៀត ក្រោយយន្តហោះគ្មានមនុស្សចំនួន ៣០ បានធ្លាក់ក្នុងទីក្រុង
- 2022-12-19 09:41:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីក្រុងគៀវ ក្លាយជាគោលដៅថ្មីទៀត ក្រោយយន្តហោះគ្មានមនុស្សចំនួន ៣០ បានធ្លាក់ក្នុងទីក្រុង
ចន្លោះមិនឃើញ
ស៊ីរ៉ែនប្រកាសពីការវាយឆ្មក់តាមអាកាស បានបន្លឺឡើងពាសពេញរដ្ឋធានីអ៊ុយក្រែននៅព្រឹកថ្ងៃចន្ទ ខណៈយន្តហោះគ្មានមនុស្សបើកដែលគេជឿថាជាគ្រាប់រំសេវ Shahed 136 បានចាប់ផ្តើមវាយប្រហារ
យោងតាមមន្ត្រីយោធានៅទីក្រុង Kyiv បានឱ្យដឹងថា កងការពារដែនអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកយ៉ាងហោចណាស់ 30 គ្រឿង នៅព្រឹកថ្ងៃចន្ទ។ មុននេះ អាជ្ញាធរយោធានៅក្នុងរដ្ឋធានីបានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ចំនួន 9 គ្រឿងត្រូវបានទម្លាក់ដែរ។
ប្រជាពលរដ្ឋក្នុងទីក្រុងគៀវ ត្រូវបានជំរុញនៅព្រឹកព្រលឹម ដោយសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាស ដើម្បីឲ្យពួកគេស្វែងរកទីជម្រក ខណៈដែលគេសង្ស័យថាមានគ្រាប់រំសេវ Shahed 136 បានចាប់ផ្តើមចូលមកជិតទីក្រុង។ រដ្ឋបាលរបស់ Kyiv បាននិយាយនៅលើ Telegram ថា "សត្រូវកំពុងវាយលុករដ្ឋធានីជាមួយនឹងគ្រាប់រំសេវ "Shahed" ។ ហើយកម្លាំងការពារដែនអាកាសកំពុងដំណើរការភារកិច្ចរបស់ខ្លួន។
អាជ្ញាធរបានបន្ថែមថា យន្តហោះគ្មានមនុស្សបើក kamikaze ដែលផ្គត់ផ្គង់ដោយអ៊ីរ៉ង់ ត្រូវបានរុស្ស៊ីបាញ់ចេញពីតំបន់សមុទ្រ Azov ដោយមានគោលដៅយ៉ាងហោចណាស់ ១៥ គ្រាប់ឆ្ពោះទៅកាន់ទីក្រុង Kyiv ។
យោធារបស់លោក វ្ល៉ាឌីមៀ ពូទីន បានទទួលយកការប្រើប្រាស់អាវុធពីលើអាកាសក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជាមធ្យោបាយមួយចំណាយតិច សម្រាប់ប្រតិបត្តិការកាត់ផ្ដាច់បណ្តាញថាមពលរបស់អ៊ុយក្រែន៕