World Cup ២០០៦៖ អ៊ីតាលី​ឈ្នះបារាំងដោយបាល់ប៉េណាល់ទី ក្រោយ Zidane បានកាតក្រហម​

  • 2022-12-20 08:09:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០០៦ ​គឺជាការប្រកួតបាល់ទាត់ពិភពលោកលើកទី ១៨ ​ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី ៩ ខែមិថុនា ដល់ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០០៦ នៅប្រទេសអាឡឺម៉ង់ ដែលបាន​សិទ្ធិធ្វើជាម្ចាស់ផ្ទះ​ក្នុងខែកក្កដា ឆ្នាំ 2000។

ក្រុមជម្រើសជាតិចំនួន ១៩៨ ប្រទេសមកពីទ្វីបទាំង ៦ ​បានចូលរួមក្នុងដំណើរការជម្រុះដែលបានចាប់ផ្តើមនៅក្នុងខែកញ្ញា ឆ្នាំ ២០០៣។ ៣១ ក្រុមបានជាប់ទៅលេងជុំផ្ដាច់ព្រ័ត្រ រួមជាមួយនឹងម្ចាស់ផ្ទះអាល្លឺម៉ង់។ នេះជាលើកទី២ហើយ ដែលអាឡឺម៉ង់រៀបចំការប្រកួត និងលើកទី១ ជាប្រទេសបង្រួបបង្រួមជាមួយអតីតប្រទេស​អាឡឺម៉ង់ខាងកើត។ អង់ហ្គោឡា ហ្គាណា កូតឌីវ័រ ទ្រីនីដាដ និងតូបាហ្គោ និងតូហ្គោ បានបង្ហាញខ្លួនជាលើកដំបូងនៅ World Cup ហើយ វាក៏ជាពេលតែមួយគត់ ដែលប្រទេសស៊ែប៊ី និងម៉ុងតេណេហ្គ្រោ លេងក្នុងនាមប្រទេសតែមួយ ក្នុងនោះកាលពីឆ្នាំ ១៩៩៨ ពួកគេលេងជាប្រទេសយូហ្គោស្លាវី។

ទីក្រុងដែលរៀបចំ និងកីឡដ្ឋាន

ការបោះឆ្នោតជ្រើសរើសម្ចាស់ផ្ទះនៃការប្រកួតឆ្នាំ ២០០៦ ត្រូវបានធ្វើឡើងនៅខែកក្កដា ឆ្នាំ ២០០០ នៅទីក្រុងហ្សឺរិច ប្រទេសស្វីស។ ​ប្រេស៊ីលបានដកខ្លួន ៣ថ្ងៃមុនការដេញថ្លៃ នៅសល់ អាល្លឺម៉ង់ អាហ្រ្វិកខាងត្បូង អង់គ្លេស និងម៉ារ៉ុក។ ការ​បោះ​ឆ្នោត​ ៣ជុំត្រូវ​បាន​ទាមទារ ដោយ​​លុប​ចោល​ប្រទេស​ដែល​មាន​សំឡេង​តិច​ជាង​គេ ហើយនៅជុំចុងក្រោយត្រូវបានធ្វើឡើងនៅថ្ងៃទី ៧ ខែកក្កដាឆ្នាំ ២០០០ ដោយអាល្លឺម៉ង់បានឈ្នះលើអាហ្វ្រិកខាងត្បូង។

កីឡដ្ឋានចំនួន ១២ ត្រូវបានជ្រើសរើសដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក។ ​កីឡដ្ឋាន​ក្នុង​ទីក្រុង Berlin, Munich, Dortmund និង Stuttgart បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ចំនួន ៦ ប្រកួត​ក្នុង​មួយ​ៗ ខណៈ​ដែល​កីឡដ្ឋាន ៨ ផ្សេង​ទៀត​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ចំនួន ៥ ប្រកួត។

ក្រុមដែលចូលរួម

ការ​ប្រកួត​ជម្រុះ​ទាំង ៣២ ក្រុម​ត្រូវ​បាន​បែង​ចែក​ជា​ ៨ ពូល​ដែល​បាន​បង្កើត​មូលដ្ឋាន​នៃ​ការ​ចាប់​ឆ្នោត​សម្រាប់​វគ្គ​ចែក​ពូល។ ក្រុមដែលចូលរួមមានដូចជា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ៊ីរ៉ង់ ជប៉ុន អារ៉ាប៊ីសាអូឌីត កូរ៉េខាងត្បូង អង់ហ្គោឡា ហ្គាណា កូតឌីវ័រ តូហ្គោ ទុយនីស៊ី កូស្តារីកា ម៉ិកស៊ិក ទ្រីនីដាដ និងតូបាហ្គោ សហរដ្ឋអាមេរិក អាហ្សង់ទីន ប្រេស៊ីល អេក្វាឌ័រ ប៉ារ៉ាហ្គាយ អូស្ត្រាលី ក្រូអាត សាធារណរដ្ឋឆេក អង់គ្លេស ប្រទេសបារាំង អាល្លឺម៉ង់ (ម្ចាស់ផ្ទះ) អ៊ីតាលី ហូឡង់ ប៉ូឡូញ ព័រទុយហ្គាល់ ស៊ែប៊ី និងម៉ុងតេណេហ្គ្រោ អេស្ប៉ាញ ស៊ុយអែត ស្វីស និងអ៊ុយក្រែន។

វគ្គផ្ដាច់ព្រ័ត្រ

វគ្គផ្តាច់ព្រ័ត្រគឺជាការជួបគ្នារវាងអ៊ីតាលី និងបារាំងដោយ Zinedine Zidane បានបើកការស៊ុតបញ្ចូលទីដោយការ​ទាត់បាល់ប៉េណាល់ទីដ៏ចម្រូងចម្រាសនៅនាទីទី ៧​។ បន្ទាប់មក Marco Materazzi បានតាមស្មើវិញនៅនាទីទី ១៩ បន្ទាប់ពីបាល់ជ្រុងរបស់ Andrea Pirlo ។ ក្រុមទាំងពីរមានឱកាសរកគ្រាប់បាល់ឈ្នះក្នុងម៉ោងធម្មតា ដោយ Luca Toni បានវាយបកនៅនាទីទី ៣៥ តែ​បាល់បញ្ចូលទី Offside។ ចប់ការប្រកួតក៏ដូចជា ម៉ោងបន្ថែម ១៥នាទី ២ដង លទ្ធផលនៅតែ ១-១ ដូច្នេះតម្រូវឲ្យមានការទាត់បាល់ប៉េណាល់ទីម្នាក់ ៥គ្រាប់ដើម្បីកាត់សេចក្ដី។

​អ៊ីតាលីបានយកឈ្នះ លើបារាំង ៥-៣ ខណៈខ្សែប្រយុទ្ធ David Trezeguet របស់បារាំង ដែលជាអ្នកស៊ុតបញ្ចូលទី​ ​ទល់នឹងក្រុមអ៊ីតាលីក្នុង Euro ឆ្នាំ២០០០ គឺជាកីឡាករតែម្នាក់គត់ដែលមិនស៊ុតបាល់ប៉េណាល់ទីមិនចូលធ្វើឲ្យ អ៊ីតាលីក្លាយជាជើងឯកពិភពលោក លើកទី៤។

កីឡាករលេចធ្លោ

ខ្សែប្រយុទ្ធ Miroslav Klose គឺជាកីឡាករដ៏លេចធ្លោសម្រាប់ព្រឹត្តិការណ៍នេះ ដោយទទួលបានស្បែកជើងមាសសម្រាប់ការស៊ុតបញ្ចូលទីបាន ៥ គ្រាប់នៅក្នុងការប្រកួតបាល់ទាត់ពិភពលោក។ ឈ្មោះពេញ Miroslav Josef Klose ​ កើតថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ១៩៧៨ លោកគឺជាអ្នកគ្រប់គ្រងបាល់ទាត់អាជីពរបស់អាឡឺម៉ង់ និងជាអតីតកីឡាករក្នុងតំណែងជាខ្សែប្រយុទ្ធ៕