កំពូលអ្នកមានខួរក្បាលពូកែចងចាំ ជាប់កំណត់ត្រាហ្គីនណេស ហោះមកធ្វើសិក្ខាសាលាថ្ងៃនេះ នៅភ្នំពេញ

  • 2022-12-22 06:42:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ERAN KATZ គឺជាវាគ្មិនឈានមុខគេលើការចងចាំ និងភាពវៃឆ្លាត និងជាភ្ញៀវដ៏ពេញនិយមនៅក្នុងកម្មវិធីទូរទស្សន៍ និងវិទ្យុនឹងចែករំលែកជំនាញខាងការចងចាំ ក្រោមប្រធានបទ «អំណោយ ៥ សម្រាប់ខួរក្បាល» នៅថ្ងៃព្រហស្បតិ៍ ទី ២២ ខែធ្នូ ឆ្នា២០២២ នៅអគារ Raintree រាជធានីភ្នំពេញ។

លោក Katz គឺជាជើងឯកទេសការចងចាំរបស់ជនជាតិអ៊ីស្រាអែល និងជាអ្នកឯកទេសខួរក្បាលដ៏ល្បីល្បាញលើពិភពលោក ដោយបានអភិវឌ្ឍជំនាញខួរក្បាលដ៏អស្ចារ្យជាច្រើនឆ្នាំមកនេះ ហើយឥឡូវនេះបានបង្រៀនបច្ចេកទេសរបស់គាត់ទៅកាន់ពិភពលោក។ នេះជាដំណើរលើកដំបូងរបស់លោកមកកាន់ប្រទេសកម្ពុជា។

កំពូលអ្នកមានខួរក្បាលពូកែចងចាំមកពីប្រទេសអ៊ីស្រាអ៊ែល រូបនេះធ្លាប់បានធ្វើសិក្ខាសាលាបង្ហាញពីជំនាញនៃការចងចាំនេះទៅកាន់បណ្ដាលក្រុមហ៊ុន និងអង្គការអន្តរជាតិធំៗនៅទូទាំងពិភពលោក រួមទាំង Google, Oracle, Microsoft, Samsung, Motorola, IBM, Oracle, Microsoft, Nokia, General Electric, Coca-Cola, AT&T, Avis, សមាគមគីមីឥន្ធនៈអឺរ៉ុប, រដ្ឋាភិបាលសិង្ហបុរី, សិក្ខាសាលា Opensense របស់ប្រទេសជប៉ុន សភាពាណិជ្ជកម្មថៃ និងកម្មវិធីជាច្រើនទៀត។

ក្នុងវ័យក្មេង លោកបានបម្រើការនៅកន្លែងចិញ្ចឹមគោ ហើយចងចាំឈ្មោះគោទាំងអស់។ បន្ទាប់មកក្នុងការបំពេញមុខងារយោធារបស់គាត់ក្នុងនាមជាប្រតិបត្តិកររ៉ាដា លោកបានចងចាំនូវប្រេកង់ និងសញ្ញាសម្គាល់ជាច្រើនដែលគ្មានកំណត់ ដោយប្រើបច្ចេកទេសបង្វឹកកខួរក្បាលដ៏អស្ចារ្យដែលនៅពេលបច្ចុប្បន្ននេះ ត្រូវបានរូបលោកយកមកចែករំលែកក្នុងអំឡុងពេលបង្រៀននិងសិក្ខាសាលាជុំវិញពិភពលោក។

លោកបានចែករំលែកជំនាញនៃការចងចាំនេះនៅក្នុងសិក្ខាសាលាប្រមាណ ១៨០០ កម្មវិធី ដោយមានមនុស្សប្រហែល ២៥ម៉ឺន នាក់នៅជុំវិញពិភពលោកបានចូលរួមស្ដាប់។ ការងាររបស់ Katz បង្កើតវគ្គសិក្សាតាមអ៊ីនធឺណិតសម្រាប់សិស្ស និងមនុស្សពេញវ័យ។

លោក Katz ក៏ទទួលបានពានរង្វាន់ Guinness Book of World Records របស់អ៊ីស្រាអែលផងដែរ ក្នុងការធ្វើត្រាប់តាមការចងចាំ។

សៀវភៅរបស់គាត់ដែលមានចំណងជើងថា 'Secrets of a Super Memory' និង 'Five Gifts for the Mind' បានជាប់ក្នុងបញ្ជីសៀវភៅលក់ដាច់បំផុតក្នុង ៤ ប្រទេស។ សិទ្ធិបកប្រែសៀវភៅរបស់គាត់ត្រូវបានលក់ជា ១៧ភាសា។

តើអ្នកធ្លាប់ចង់មានការចងចាំដ៏អស្ចារ្យទេ? សូមចូលរួមស្ដាប់លោក លោក Katz តាមរយៈសិក្ខាសាលាចែករំលែកចំណេះដឹង និងបច្ចេកទេសដ៏អស្ចារ្យរបស់គាត់ នៅថ្ងៃព្រហស្បតិ៍ទី 22 ខែធ្នូ ឆ្នាំ២០២២ នេះ ចាប់ពីម៉ោង ៦ ដល់ ៨ យប់ នៅអគារ Raintree (The Canopy )។ តម្លៃក្នុងការចូលរួមគឺម្នាក់តម្លៃ ១០ដុល្លារ។ សូមធ្វើការកក់សំបុត្រមុនតាមរយៈ តំណភ្ជាប់នេះ។ ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ 061 52 00 59 ឬផ្ញើអ៊ីមែលមកយើងតាម aboy@israelichamber.com៕

អត្ថបទពេញនិយម
អត្ថបទថ្មី