ទើប​តែ​ដឹង ដូន​តា​របស់ Elon Musk ធ្លាប់​មក​លេង​អង្គរវត្ត​ច្រើន​ទសវត្សរ៍មក​ហើយ!

  • 2022-12-22 07:56:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​ភ្ញាក់​ផ្អើល បន្ទាប់​ពី​ថ្មី​ៗ​នេះ​មាន​ដំណឹង​ថា សាច់​ញាតិ​ជិត​ដិត​របស់​មហាសេដ្ឋី​អាមេរិក និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​រថយន្ត Tesla គឺ​លោក Elon Musk បាន​មក​ទស្សនា​កម្ពុជា និង​ទៅ​ទស្សនា​កម្ពុជា​តាំង​ពី​ច្រើន​ឆ្នាំ​មក​ហើយ។

Elon Musk និង​ម្ដាយ លោក Maye Musk(Evan Agostini/Invision/The Associated Press)

ដំណឹង​នេះ ទើប​បែកធ្លាយ​នៅ​លើ​គណនី Twitter មាន​ឈ្មោះ​ថា Maye Musk ដែល​ត្រូវ​ជា​ម្ដាយ​លោក Elon Musk។ លោក​ស្រី Maye Musk បាន​បង្ហោះ​នៅ​លើ Twitter របស់​ខ្លួន​នៅ​រូបថត​ម្ដាយ ឪពុក​របស់​ខ្លួន​ប៉ុន្មាន​សន្លឹក និង​បាន​បញ្ជាក់​ថា នេះ​ជា​រូប​ដែល​លោក​ស្រី​ទើប​តែ​បាន​ប្រទះ។

លោក​ស្រី​សរសេរ​សារ​ថា "Found these photos of my mom and dad trip in 1954. I think they’re at Angkor Wat.” ដែល​មាន​ន័យ​ថា "បាន​រក​ឃើញ​រូបថត​ទាំង​នេះ របស់​ម៉ា ប៉ា​របស់​ខ្ញុំ ក្នុង​ដំណើរ​កម្សាន្ត​ក្នុង​ឆ្នាំ ១៩៥៤ ខ្ញុំ​គិត​ថា​នេះ​ជា​រូប​ពួក​គាត់​ថត​នៅ​ប្រាសាទ​អង្គរ​វត្ត"។ នេះ​សារ​ទី​២​របស់​លោក​ស្រី Maye Musk។

សារ​ទី​១​របស់​លោក​ស្រី ក៏​បរិយា​ពី​រឿង​នេះ​ដែរ ក្នុង​នោះ​ម្ដាយ​របស់​ស្ថាបនិក​ក្រុមហ៊ុន​អវកាស Space X បាន​រៀប​រាប់​ថា "ប៉ាម៉ារបស់ខ្ញុំ ញុំគឺជាមនុស្សតែម្នាក់គត់ដែលហោះហើរពីអាហ្វ្រិកខាងត្បូងទៅកាន់ប្រទេសអូស្ត្រាលី តាម​រយៈ​យន្តហោះ​ដែល​មាន​ម៉ាស៊ីនតែមួយ​ប៉ុណ្ណោះ។ ដូច​ដែល​អ្នក​អាច​ឃើញ​វា​នៅ​ចុង​ស្លាប​យន្តហោះ​ក្នុង​រូប ថត​នៅ​ប្រាសាទ​អង្គរវត្ត"។

ជុំវិញ​ដំណើរ​មក​ដល់​របស់​ដូនតា​របស់​លោក Elon Musk នេះ ក្រសួង​ទេសចរណ៍​កម្ពុជា មិន​បាន​អធិប្បាយ​អ្វី​នោះ​ទេ ប៉ុន្តែ​ក្នុង​គ្រុប​ព័ត៌មាន​ទេសចរណ៍​របស់​ក្រសួង បាន​ធ្វើ​ការ​ចែក​រំលែក​បន្ត​ និង​បាន​បញ្ជាក់​ថា នេះ​គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ។

Elon Musk គឺ​ជា​ជនជាតិ​អាហ្វ្រិក​ខាង​ត្បូង លោក​មាន​ម្ដាយ​ឈ្មោះ Maye Musk និង​ឪពុក​ឈ្មោះ Errol Musk។ Elon ​មាន​បង​ប្អូន​ចំនួន ៣នាក់ ក្នុង​នោះ​បង​ប្អូន​២នាក់​ទៀត​របស់​លោក គឺ Kimbal Musk, Tosca Musk ៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម