បាក់ឌុបឆ្នាំនេះជាប់ច្រើន! ក្រសួង បង្ហាញលទ្ធផលបេក្ខជនប្រឡងជាប់សរុបនៅទូទាំងប្រទេស

  • 2022-12-22 08:37:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងពេលដែលបេក្ខជននៅរាជធានីភ្នំពេញ និងខេត្ដកណ្ដាល ចេញពីផ្ទះទៅអ៊ុតលទ្ធផលប្រឡងរបស់ខ្លួនតាមមណ្ឌល ហើយបេក្ខជនតាមបណ្ដាខេត្ដផ្សេងៗ ក៏កំពុងត្រៀមចិត្ដទទួលយកលទ្ធផលរបស់ខ្លួននៅថ្ងៃទី២៣ ខែធ្នូ ស្អែកនេះដែរនោះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញលទ្ធផលចំនួនបេក្ខជនប្រឡងជាប់សរុបនៅទូទាំងប្រទេស។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំដែលបានចេញផ្សាយនៅមុនបន្ដិច បង្ហាញថា ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩០,៩៥០ នាក់ ត្រូវជា ៧២.៣៣% នៃចំនួនបេក្ខជនប្រឡងសរុប។ ក្នុងនោះមាននិទ្ទេសA ចំនួន ១,០៤៩ នាក់ និទ្ទេសB ៧,២៣២នាក់ និទ្ទេសC ១៩,០៥៣នាក់ និទ្ទេស ៣១,១៦៦នាក់ និងនិទ្ទេសE ចំនួន ៣២,៤៥០នាក់។

សូមរំលឹកថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ធ្វើឡើងកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ លទ្ធផលផ្លូវការ ចាប់ផ្ដើមបិទប្រកាសតាមបណ្ឌលក្នុងរាជធានីភ្នំពេញ និងខេត្ដកណ្ដាលនៅថ្ងៃទី២២ ខែធ្នូ។ រីឯតាមបណ្ដាខេត្ដផ្សេងៗ នឹងបិទប្រកាសជាផ្លូវការនៅថ្ងៃទី២៣ ខែធ្នូ ស្អែកនេះ៕

ជិន សុភ័ក្ដ្រ