លឺ​តែ​ឈ្មោះ ឥឡូវ​បាន​ឃើញ​ហើយ "កោះថាស" កោះដែលមានព្រៃក្រាស់ នៅ​កៀក​ក្រុង​ព្រះសីហនុ

  • 2022-12-26 03:06:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“កោះថាស" គឺ​ជា​កោះ​តូច​មួយ មាន​ទំហំ​ត្រឹម​តែ ០,៩ម៉ែត្រការ៉េ និង​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​ព្រះសីហនុ ពោល​គឺ​ត្រឹម​តែ ៧គីឡូមែ៉ត្រ​ពីដីគោក។ ចំណុច​ទាក់ទាញ​របស់​កោះ​ដ៏​តូច​នេះ គឺ​មាន​ព្រៃក្រាស់ និង​ខៀវស្រងាត់។

ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" រដូវកាលទី៤ បាន​ទៅ​ដល់​កោះនេះ ក្នុង​បេសកកម្ម​រុករក​លើ​កោះ​នានា​របស់​កម្ពុជា។ តាម​ក្រុមការងារ "កោះថាស" មាន​អំណោយផល​ល្អ សម្រាប់​ការ​កម្សាន្ត​​ក្នុង​គោល​បំណង​៣ ទី១មុជទឹកមើលផ្កាថ្មបាតសមុទ្រ ទី២​ហែលទឹក​កម្សាន្ត​លេង និង​ទី​៣ស្ទូចត្រី។ តាម​ការ​សាកសួរ​ក្រុម​អ្នក​បើកបរ​ទូក បាន​ឲ្យដឹង​ថា ផ្កាថ្ម​ក្រោមទឹក​នៅ​តំបន់​ជុំវិញ កោះថាស មាន​សភាព​ស្អាត និង​ទាក់​ទាញ​ខ្លាំង​មិន​ចាញ់​តំបន់​ផ្សេង​ឡើយ។

តោះ...ដើរ​លេង​កោះថាស ជាមួយ​ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" រដូវកាលទី៤ ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា