លោក អ៊ូ សុផល៖ ទោះក្រុមខ្លួនឈ្នះក្រុមឌូក តែបាល់មូលមិនទាន់សង្ឃឹមបានពាន Slamball
- 2022-12-26 12:11:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក អ៊ូ សុផល៖ ទោះក្រុមខ្លួនឈ្នះក្រុមឌូក តែបាល់មូលមិនទាន់សង្ឃឹមបានពាន Slamball
ចន្លោះមិនឃើញ
លោក អ៊ូ សុផល គ្រូរបស់ក្រុមត្រីឆ្លាំងភ្នំពេញ ថាទោះក្រុមរបស់លោកឈ្នះក្រុមនាគព្រៃវែង (ស្មាត់ឌូក) យ៉ាងណាក្ដីក៏មិនទាន់ហ៊ាននិយាយថាអាចយកពាន Slamball ព្រោះបាល់មូលភ្លាត់បន្តិចចាញ់វិញ។
ទោះទទួលបានជ័យជម្នះលើក្រុមខ្លាំងក្ដី លោក អ៊ូ សុផល មិនទាន់ហ៊ានសង្ឃឹមខ្ពស់ថានឹងអាចឈ្នះពាន Slamball នេះបានដែរ ព្រោះបាល់មូលឲ្យតែភ្លាត់បន្តិចអាចចាញ់ភ្លាមដូច្នេះមិនអាចមើលស្រាលដៃគូបានឡើយ។ ប្រសិនបើកូនក្រុមបន្តទម្រង់លេងបានល្អដូចការប្រកួតប៉ះ នាគព្រៃវែង នេះទៀតគឺសង្ឃឹមច្រើនក្នុងការគ្រងពាន Slamball ដែលបង្កើតដោយក្រុមហ៊ុន Anchor។
បញ្ជាក់ដែរថា ការប្រកួតដំណើរឆ្ពោះទៅដណ្ដើមពានរង្វាន់ Slamball សប្ដាហ៍ទី៩ ដែលធ្វើឡើងនៅតារាងបាល់ទះ GS Club កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នេះក្រុមត្រីឆ្លាំងភ្នំពេញ របស់ស្មាត់ ធី ម៉េងហួង បានយកឈ្នះលើក្រុមនាគព្រៃវែង លទ្ធផល ២-០ (សិត)៕