Neymar ទទួល​បាន​កាត​ក្រហម​ក្នុង​ប្រកួត​ក្លឹប​ដំបូង​ក្រោយ​មក​ពី World Cup

  • 2022-12-29 10:56:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​កីឡាករ Neymar ទទួល​បាន​កាត​ក្រហម​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​ប្រកួត​ក្លឹប​លើក​ដំបូង​ ក្រោយ​ពី​ត្រលប់​មក​ពី​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup នៅ​ប្រទេស​កាតា។

ក្នុង​ប្រកួត​រវាង​ក្លឹប Paris Saint-Germain និង​ក្លឹប​ Strasbourg ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ទទួល​បាន​កាត​លឿង​ ២ដង ដោយ​ក្នុង​នោះ​អាជ្ញាកណ្ដាល​បាន​បណ្ដេញ​ចេញ​ពី​ទីលាន​នៅ​នាទី​ទី៦២ ស្រប​ពេល​ដែល PSG នៅ​ស្មើ​ជាមួយ Strasbourg។

ក្រោយ​ពេល​ Neymar ទទួល​បាន​កាត​ក្រហម ខាង​ PSG ហាក់​បី​ដូច​ជា​តឹងតែង​ខិតខំ​រក​គ្រាប់​បាល់​ណាស់ តែ​នៅ​ខកខាន​ទោះ​ជា​មាន​ឱកាស​ច្រើន​ក៏​ដោយ។ លុះ​ដល់​ពេល​ចុង​ម៉ោង​នៅ​នាទី៩០បន្ថែម ខ្សែ​ប្រយុទ្ធ Kylian Mbappe បាន​ស៊ុត​បាល់​ប៉េណាល់ទី​មួយ ដែល​ជួយ​ឱ្យ PSG ស្រោចស្រង់​ទទួល​បាន ៣ពិន្ទុ។

PSG នៅ​ពេល​នេះ​កំពុង​តែ​ឈរ​នៅ​កំពូល​តារាង Ligue 1 ជាមួយ​នឹង ៤៤ពិន្ទុ ខណៈ​ក្រុម​លេខ ២ គឺ​ក្លឹប Lens មាន ៣៦ពិន្ទុ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី