សហព័ន្ធប្រដាល់សកល បញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិ ២០២២ ដោយភាពស្វិតស្វាញ
- 2022-12-30 04:08:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធប្រដាល់សកល បញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិ ២០២២ ដោយភាពស្វិតស្វាញ
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធប្រដាល់សកល ថាការប្រកួតជើងឯកថ្នាក់ជាតិ ២០២២ នេះបានបញ្ចប់ទៅហើយកាលពីម្សិលមិញ ខណៈកីឡាករ កីឡាការិនីប្រកួតគ្នាដោយភាពស្វិតស្វាញទម្រាំឈ្នះចាញ់។
លោក ប៊ុយ សុភ័ណ្ឌ បានឲ្យដឹងថា សហព័ន្ធបានបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិ ២០២២ នេះហើយកាលពីម្សិលមិញក្នុងសាលហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិ។ សម្រាប់ការប្រកួតនេះគឺកីឡាករ កីឡាការិនីប្រឹងប្រែងអស់ពីសមត្ថភាពរៀងៗខ្លួន ដូច្នេះមានភាពស្វិតស្វាញ និងតានតឹងទម្រាំរកឃើញអ្នកឈ្នះ។
ចំពោះផ្នែកអាជ្ញាកណ្ដាលចៅក្រមវិញក៏ធ្វើបានល្អផងដែរ ពិសេសគឺបានអនុវត្តផ្ទាល់ភ្លាមៗបន្ទាប់ពីសិក្សាជាមួយគ្រូឧបទេសបរទេសរួចហើយនោះ។
រំលឹកដែរថា ការប្រកួតជើងឯកថ្នាក់ជាតិប្រដាល់សកល ឆ្នាំ២០២២ នេះបានបិទបញ្ចប់ទៅហើយកាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ នៅក្នុងពហុកីឡដ្ឋានជាតិ។ កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ៩១នាក់ នារី ៨នាក់៕