កាដូលួងចិត្ដសម្រាប់ឆ្នាំ២០២៣ ភិន សុដាលីស ទើបសម្រេចបំណងប្រាថ្នាដែលកប់ទុកជិត ១០ឆ្នាំ
- 2023-01-04 03:52:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាដូលួងចិត្ដសម្រាប់ឆ្នាំ២០២៣ ភិន សុដាលីស ទើបសម្រេចបំណងប្រាថ្នាដែលកប់ទុកជិត ១០ឆ្នាំ
ចន្លោះមិនឃើញ
មហាជន  ជាពិសេសអ្នកគាំទ្រ ទើបចាប់ភ្លឹកលើទម្រង់មុខរបស់តារាសម្ដែង ភិន សុដាលីស នៅដើមឆ្នាំ២០២៣ នេះ ក្រោយកញ្ញាបង្ហាញមុខជាសាធារណៈជាមួយឪពុក និងតារាល្បីៗជាច្រើនរូបទៀតក្នុងឱកាសសម្ពោធរឿងមួយរបស់ផលិតកម្មមហាហង្សកាលពីពេលថ្មីៗ។
ទម្រង់មុខសមនឹងចង្ការ ប៉ុន្ដែសាច់មុខហាក់នៅហើមបន្ដិច ត្រូវបាន  ភិន សុដាលីស បញ្ជាក់ថា កញ្ញាទើបតែដកធ្មេញ និងដាក់ប្រេសដើម្បីពុតធ្មេញ។ បើទោះបីជាឈឺបន្ដិចក្ដី ប៉ុន្ដែនេះជាក្ដីប្រាថ្នាក្នុងការកែសម្រស់ដែលកញ្ញាប៉ងជាយូរណាស់មកហើយ ប៉ុន្ដែចេះតែខ្លាច ហើយម្យ៉ាងកាលណោះក៏នៅជាប់រវល់ខ្លាំងជាមួយការងារសិល្បៈ ទើបត្រូវបង្ខំចិត្ដពន្យារពេលរហូតមកដល់ថ្ងៃនេះ។
ភិន សុដាលីស៖ "ខ្ញុំចង់ពុតធ្មេញតាំងពីនៅHigh school ណោះ តែចេះតែខ្លាច ហើយណាមួយពីមុនរវល់ថតខ្លាំង  ហើយរឿងភាគច្រើនជាតួកូនអ្នកខេត្ដ  កូនអ្នកក្រ  អីចឹងបើធ្វើតាំងពីពេលហ្នឹងមកវាដូចអត់សម អីចឹងទើបខ្ញុំត្រូវកប់ទុកបំណងប្រាថ្នាហ្នឹងឡើងជិត១០ឆ្នាំ  ទើបឥឡូវទេខ្ញុំសម្រេចធ្វើវាទុកជាកាដូលួងខ្លួនឯងក្នុងឆ្នាំថ្មី"។
ទោះជាយ៉ាងណាតារាស្រីដែលជាកូនស្រីបង្កើតរបស់លោក  អ៊ិន  សុភិន  រូបនេះ  ពុំមានបំណងកែទម្រង់មុខ ឬលើផ្នែករាងកាយត្រង់ណាផ្សេងទៀតទេ  ក្រៅពីការដក  និងពុតធ្មេញនេះ។ ទន្ទឹមគ្នានេះកញ្ញា ភិន  សុដាលីស ក៏ទទួលស្គាល់ថា កញ្ញាឡើងគីឡូច្រើន ហើយក៏មានគម្រោងសម្រកក្នុងពេលខាងនេះដែរ  ដើម្បីបន្ដសកម្មភាពថតរឿងបន្ថែមទៀត៕