កម្មវិធីទូរស័ព្ទ goWave by RHB ជាជំនួយដល់យុវវ័យខ្មែរក្នុងការរៀបចំហិរញ្ញវត្ថុកាន់តែប្រសើរតាមរយៈកម្មវិធីធនាគារចល័តសម្រាប់យុវវ័យ

  • 2023-01-09 03:10:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ - ធនាគារ អ អេច ប៊ី ខេមបូឌា បានដាក់ដំណើរការជាផ្លូវការនូវកម្មវិធីធនាគារចល័ត goWave by RHB ជាកម្មវិធីផ្តោតលើការរៀបចំហិរញ្ញវត្ថុរបស់យុវវ័យ ដែលអនុញ្ញាតឱ្យយុវវ័យកម្ពុជា អាចធ្វើការសន្សំ និងចំណាយប្រកបដោយភាពឆ្លាតវៃជាមួយមុខងារធនាគារឌីជីថលដ៏ពេញលេញរបស់ធនាគារមួយនេះ។ ខណៈពេលដែលយុវវ័យអាចគ្រប់គ្រងហិរញ្ញវត្ថុ ហើយយើងក៏មានជំនួយពីមាតិកាល្អៗដែលបានដាក់ដំណើរការកាលពីមុនផងដែរ។

"ចាប់តាំងពីកម្មវិធី goWave by RHB ត្រូវបានដាក់ឱ្យដំណើរការ យើងទទួលបានមតិយោបល់យ៉ាងច្រើន ពីអ្នកប្រើប្រាស់អំពីអត្ថប្រយោជន៍ដែលពួកគាត់ទទួលបានពីមាតិកាហិរញ្ញវត្ថុល្អៗទាំងនេះ។ កិច្ចខិតខំប្រឹងប្រែង ដើម្បីផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់យុវវ័យកម្ពុជានេះ ក៏បានផ្តល់ជាលទ្ធផលផ្លែផ្កាជូនដល់ធនាគារផងដែរ ជាមួយការឈ្នះពានរង្វាន់កម្មវិធីទូរស័ព្ទស្តីអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុថ្មីដ៏ល្អបំផុត

  • កម្មវិធី goWave Lite app នៃប្រទេសកម្ពុជា ក្នុងឆ្នាំ២០២២ (Most Innovative New Financial Literacy Mobile App.– goWave Lite app - Cambodia 2022) ពីស្ថាប័នពានរង្វាន់ហិរញ្ញវត្ថុអន្តរជាតិផងដែរ” នេះជាការលើកឡើងរបស់លោក Wong Kee Poh នាយកប្រតិបត្តិ របស់ធនាគារ អ អេច ប៊ី ខេមបូឌា។

ក្នុងនាមជាកម្មវិធីធនាគារឌីជីថលចល័តដំបូងគេបង្អស់ដែលផ្តោតលើយុវវ័យកម្ពុជា កម្មវិធី goWave by RHB អនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការបើកគណនីសន្សំឆ្លាតវៃ ចុះឈ្មោះសម្រាប់បណ្ណឥណពន្ធរបស់ពួកគេ និងបង់ប្រាក់តាមរយៈ KHQR នៅលើកម្មវិធីផ្ទាល់ដោយមិនចាំបាច់ទៅកាន់សាខាធនាគារឡើយ។ ខុសប្លែកពីកម្មវិធីធនាគារផ្សេងៗទៀត កម្មវិធី goWave by RHB ផ្តោតសំខាន់ទៅលើការ ជួយយុវវ័យខ្មែរក្នុងការពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ពួកគេ និងធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវលើផ្នែកហិរញ្ញវត្ថុ។ ដូច្នេះហើយ កម្មវិធីមួយនេះនឹងនៅតែបន្តផ្តល់ដំបូន្មានផ្នែកហិរញ្ញវត្ថុតាមរយៈអត្ថបទលើបណ្តាញសង្គម តារាល្បីៗ និងមានឥទ្ធិពលក្នុងសង្គម និងបង្កើតសកម្មភាពកម្មវិធីនៅទីតាំងណាមួយផ្ទាល់ ក៏ដូចជាដំណោះស្រាយផ្នែកហិរញ្ញវត្ថុជាមួយធនាគារដែលធ្វើឡើងសម្រាប់យុវវ័យ។

"ក្នុងបរិបទនៃការរស់នៅក្នុងសម័យទំនើប ប្រជាជនកាន់តែបើកទូលាយទទួលយកនូវដំណោះស្រាយឌីជីថល ដែលមានភាពងាយស្រួលសម្រាប់ប្រតិបត្តិការធនាគារតាមរយៈអនឡាញ។ អាស្រ័យហេតុនេះ ការដាក់ដំណើរការកម្មវិធីធនាគារមួយនេះបានចូលរួមគាំទ្រដល់គំនិតផ្តួចផ្តើមរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការបង្កើតសង្គមមួយដែលគ្មានការចាយសាច់ប្រាក់ប្រកបដោយសុវត្ថិភាព ដោយចាប់ផ្តើមពីយុវវ័យ” លោក Wong បានលើកឡើងបន្ថែមយ៉ាងដូចនេះ។

ក្នុងនោះផងដែរ មានមុខងារពិសេសៗជាច្រើនក្នុងកម្មវិធី goWave by RHB​ ដូចជា៖

● បើកគណនីតាមរយៈអនឡាញ

● ចុះឈ្មោះទទួលយកបណ្ណឥណពន្ធតាមរយៈអនឡាញ

● ទូទាត់តាមរយៈ KHQR

ជាជំហានបន្ទាប់ ជាមួយនឹងការបន្ថែមមុខងារមួយចំនួនដូចជា៖

● បញ្ចូលលុយទូរស័ព្ទ

● បើកគណនីមានកាលកំណត់ និងគ្រប់គ្រងលើឥណទានលោកអ្នកដោយផ្ទាល់

• ការទូទាត់វិក្តយបត្រតាមរយៈអនឡាញ

• សេវាផ្ទេរប្រាក់អន្តរជាតិ

• និងមុខងារផ្សេងៗជាច្រើនទៀត

ទន្ទឹមនឹងការដាក់ឱ្យដំណើរការជាផ្លូវការនៃកម្មវិធីនេះ យើងក៏បានចាប់ផ្តើមយុទ្ធនាការផ្តល់រង្វាន់ជាបន្តបន្ទាប់សម្រាប់អ្នកប្រើប្រាស់កម្មវិធី goWave ដែលពួកគេអាចរីករាយជាមួយរង្វាន់បែបយុវវ័យមានដូចជា សំបុត្រកុន និងសំបុត្រចូលរួមការប្រគុំតន្ត្រី ការបញ្ចុះតម្លៃនៅតាមហាងលក់ទំនិញ និងហាងកាហ្វេ បណ្ណសាច់ប្រាក់ពីផ្សារទំនើប និងរង្វាន់ជាច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី goWave by RHB សូមចូលទៅកាន់គេហទំព័រ http://www.gowave.rhbgroup.com.kh ឬទាក់ទងមកកាន់៖

**អំពី​ធនាគារ​ អ អេច ប៊ី ខេមបូឌា **

ធនាគារ អ អេច ប៊ី ខេមបូឌា ត្រូវបានបង្កើតឡើងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០៨ ហើយបច្ចុប្បន្នមានសាខាចំនួន ១២ ដែលធ្វើប្រតិបត្តិការនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។ ធនាគារមួយនេះគឺជាបុត្រសម្ព័ន្ធរបស់ធនាគារ RHB Bank Berhad ដែលជាក្រុមហ៊ុនទទួលខុស សត្រូវមានកម្រិតសាធារណៈដែលបានចុះបញ្ជីក្នុងប្រទេសម៉ាឡេស៊ី ហើយក្រុមហ៊ុនមេដែលគ្រប់គ្រងនោះគឺ RHB Banking Group ដែលបានជំរុញឱ្យអនុលោមតាមរចនាសម្ព័ន្ធសាជីវកម្មគ្រុបដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2016។

RHB Banking Group ស្ថិតក្នុងចំណោមស្ថាប័នសេវាកម្មហិរញ្ញវត្ថុដែលរួមបញ្ចូលគ្នាយ៉ាងពេញលេញក្នុងប្រទេសម៉ាឡេស៊ី ជាមួយនឹងសេវាកម្មដ៏ល្អឥតខ្ចោះជាង ១០០ឆ្នាំ និងវត្តមានដ៏សំខាន់នៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ ជាមួយនឹងបុគ្គលិកជាង ១៤,០០០នាក់នៅទូទាំងក្រុមបុត្រសម្ព័ន្ធរបស់ អ អេច ប៊ី មានភាពជាអ្នកដឹកនាំផ្នែកទីផ្សារដ៏រឹងមាំនៅក្នុងប្រទេសម៉ាឡេស៊ី និងតំបន់អាស៊ាន លើផលិតផល និងគោលដៅដែលបានកំណត់។

ធនាគារ អ អេច ប៊ី ខេមបូឌា ផ្តល់ជូននូវវិសាលគមដ៏ទូលំទូលាយនៃផលិតផល និងសេវាកម្មរាប់ចាប់ពីការគ្រប់គ្រងទ្រព្យសម្បត្តិ កម្ចីទិញផ្ទះ ប្រាក់បញ្ញើ ប្រអប់ដាក់ប្រាក់សុវត្ថិភាព សេវាធនាគារតាមអ៊ីនធើណិត និងធនាគារចល័ត។

ក្រុមបុត្រសម្ព័ន្ធនៃធនាគារ អ អេច ប៊ី នៅកម្ពុជាក៏ផ្តល់ជូននូវសេវាធនាគារវិនិយោគដែលគ្របដណ្តប់ទីផ្សារមូលធន និងឈ្មួញកណ្តាល។ ដើម្បីបំពេញបន្ថែមសេវាកម្មនៃសកម្មភាពធនាគារពាណិជ្ជរបស់ខ្លួន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖

https://www.rhbgroup.com.kh/

https://gowave.rhbgroup.com.kh/