ជើង​ខ្លាំង​ប្រណាំង​ម៉ូតូ​ CROSS​ ១១៥​នាក់​នឹង​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ OFF ROAD សន្តិភាព ​

  • 2023-01-09 07:50:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជើង​ខ្លាំង​ប្រណាំង​ម៉ូតូ​ CROSS​ ចំនួន​ ១១៥​នាក់​នឹង​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រណាំង​យានយន្ត​ OFF ROAD​ សន្តិភាព​ ឆ្នាំ២០២៣​ នៅ​ទីលាន ​១២ម៉ូទ័រផាក​ ខេត្ត​មណ្ឌលគិរី​ខាង​មុខ​នេះ។​

លោក​ ឈឹម នរិន្ទ

លោក​ ឈឹម នរិន្ទ ​ប្រធាន​គណៈកម្មការ​រៀបចំ​ប្រណាំង​ម៉ូតូ​ Cross នៃ​ព្រឹត្តិការណ៍​កីឡា​ប្រណាំង​យានយន្ត​ OFF ROAD សន្តិភាព ឆ្នាំ២០២៣ ​បាន​បញ្ជាក់​ថា​ មក​ដល់​ពេល​នេះ​ការ​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ផ្នែក​ម៉ូតូ​ មាន​កីឡាករ​ជាតិ​-អន្តរជាតិ​ចំនួន​ ១១៥នាក់​ហើយ​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ប្រជែង​លើ ​៥ Class​ នៅ​ថ្ងៃទី១៣-១៥ ខែមករា ។

រូបភាពផ្ដល់ជូន

អ្នក​ជំនាញ​រូប​នេះ​បាន​លើក​ឡើង​ទៀត​ថា​ ក្នុង​ចំណោម​កីឡាករ​ ១១៥នាក់នេះ​គឺ​មាន​កីឡាករ​ជាតិ-អន្តរជាតិ​ ដែល​រស់​នៅ​កម្ពុជា​ និង​មក​ពី​ក្រៅ​ប្រទេស។​ កីឡាករ​បរទេស​ទាំង​នោះ​គឺ​មាន​មក​ពី​បារាំង​ ស្កុតឡែន​ វៀតណាម​ ថៃ​ កូរ៉េ​ជាដើម​ ខណៈការប្រកួតត្រូវបានចែកចេញជា៥​ Class ​ដូចជា Class-A Class-B Class-C Class-VIP និងClass Lady-Kid។​

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​កីឡា​ប្រណាំង​យានយន្ត​ OFF ROAD ​សន្តិភាព ឆ្នាំ២០២៣ នេះ​ធ្វើ​ឡើង​នៅ​ទីលាន​ ១២​ម៉ូទ័រផាក​ ខេត្ត​មណ្ឌលគិរី​ ចាប់​ពី​ថ្ងៃ​ទី១៣​ ដល់​ ១៥​ ខែ​មករា​ ខាង​មុខ​នេះ៕​

រូបភាពផ្ដល់ជូន

អត្ថបទ៖ នួន ស៊ីណា​