ល្អ​ទៀត​ហើយ! ជំនាញកំពុងមានទីផ្សារនៅកម្ពុជា វិទ្យាស្ថានតេជោសែន សាធារណការ ប្រកាស​ផ្ដល់​អាហារូបករណ៍១០០%​

  • 2023-01-11 02:52:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន កំពុងបើកឱកាសឱ្យសិស្សានុសិស្ស និងសាធារណជន​ទូទៅ ដែលកំពុងស្វែងរកអាហារូបករណ៍បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។ ដោយបច្ចុប្បន្ននេះវិទ្យាស្ថានបានបើកដំណើរការនៃការ​ដាក់ពាក្យជ្រើសរើសនិស្សិតជំនាន់ទី៣ ឆ្នាំសិក្សា២០២២-២០២៣ ដែលមានការជ្រើសនិស្សិតសរុបដើម្បី​ចូល​សិក្សាចំនួន ២០០នាក់។

ក្នុងចំណោម២០០នាក់ ដែលប្រឡងប្រកួតប្រជែងចូលសិក្សាក្នុងវិទ្យាស្ថាន គឺនឹងមានចំនួនបេក្ខជន ៥០នាក់ ដែលប្រឡងជាប់បានពិន្ទុខ្ពស់ជាងគេ នឹងទទួលបានអាហារូបករណ៍ ១០០% សិក្សាដោយឥតបង់ថ្លៃ រយៈពេល ៤ ទៅ ៥ឆ្នាំ ទៅតាមជំនាញនីមួយៗ។ សម្រាប់ឱកាសផ្សេងមួយទៀត គឺវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានលើកទឹកចិត្តស្ត្រីជាអាទិភាព ដោយផ្តល់អាហារូបករណ៍ ៥០% សម្រាប់បេក្ខជន​ជាស្ត្រីដែលបានប្រឡងជាប់ក្នុងចំណោម ២០០នាក់ នោះផងដែរ។

ដើម្បីអាចដាក់ពាក្យប្រឡងយកអាហារូបករណ៍ និងអាចចូលរៀននៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនបាន ប្អូនៗមានជម្រើស២ (ទី១) អាចដាក់ពាក្យតាមប្រព័ន្ធអនឡាញ ដោយចូលទៅកាន់​តំណរភ្ជាប់នេះ៖ https://exam.tsipwt.edu.kh ដើម្បីធ្វើការចុះឈ្មោះបង្កើតគណនី និងត្រូវបំពេញតាមការណែនាំរបស់ប្រព័ន្ធប្រឡង។ (ទី២) អាចមកដាក់ពាក្យផ្ទាល់នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលមានទីតាំងស្ថិតនៅ (ផ្លូវ៥៩៨ ផ្លូវឯកឧត្តម ជា សុផារ៉ា សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឬទាក់ទងតាមលេខទូរស័ព្ទ 098 210 221 / 078 210 121។

សម្រាប់ឯកសារភ្ជាប់ដែលត្រូវមាន៖

-រូបថត ៤ x ៦

-សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ , សញ្ញាបត្របណ្តោះអាសន្ន ឬ លទ្ធផលជាប់ជាស្ថារពរដែលប្រកាសដោយក្រសួងអប់រំ យុវជន និងកីឡា។

គួរបញ្ជាក់ផងដែរថាវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈដែលកំពុងបណ្តុះបណ្តាល និស្សិតលើជំនាញចំនួន ០៦ រួមមាន

១) ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងសំណង់កំពង់ផែ

២) ជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់

៣) ជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងការដឹកជញ្ជូនផ្លូវគោក

៤) ជំនាញគ្រប់គ្រងភស្តុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់

៥) ជំនាញបើកបរនាវា

៦) ជំនាញម៉ាស៊ីននាវា

អត្ថបទ៖ ទារិកា

អត្ថបទថ្មី