PSG មិន​អនុញ្ញាត​ឱ្យ Messi ដង្ហែ​ពាន World Cup នៅ​ទឹកដី​របស់​ខ្លួន​ទេ

  • 2023-01-11 11:55:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Paris Saint-Germain មិន​អនុញ្ញាត​ឱ្យ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ Lionel Messi ដង្ហែ​ពាន​ World Cup នៅ​ក្នុង​កីឡដ្ឋាន Parc de Prince នោះ​ទេ ដោយសារ​តែ​បារម្ភ​ពី​សុវត្ថិភាព និង​ភាព​មិន​សប្បាយចិត្ត​ចំណោម​អ្នក​គាំទ្រ​ជនជាតិ​បារាំង​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Le Parisien។

Messi នឹង​ត្រលប់​មក​លេង​វិញ នៅ​ក្នុង​សប្ដាហ៍​នេះ​ហើយ ក្រោយ​ពី​សម្រាក​ជាង​មួយ​ខែ បន្ទាប់​ពី​ព្រឹត្តិការណ៍ World Cup បាន​បញ្ចប់។

ជា​ធម្មតា ការ​ដង្ហែ​ពាន World Cup នៅ​ក្នុង​ក្លឹប ជា​ប្រពៃណី​របស់​អ្នក​ឈ្នះ ប៉ុន្តែ​ដោយសារ​តែ​អាហ្សង់ទីន យក​ឈ្នះ​បារាំង​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ប្រទេស​កាតា​ កាល​ពី​ខែ​មុន ខាង​ក្លឹប​បារម្ភ​ខាង​អ្នក​គាំទ្រ​របស់​ខ្លួន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​កាន់ Messi៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី