នេនទុំ ជម្រះមន្ទិលអ្នករិះគន់រឿងលោកចាក់សាក់កំភួនជើង

  • 2023-01-12 05:00:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងហ៊ីបហប់លោក ទី ទុំ ហៅនេនទុំ អស់ការអត់ធ្មត់នឹងពាក្យជេរប្រមាថរូបលោក រាលដាលដល់ម្ដាយរបស់លោក ដោយគ្រាន់តែរឿងលោកចាក់សាក់។ លោកថា ថ្មីៗនេះមានមនុស្សមួយចំនួន ប្រើបណ្ដាញសង្គមដើម្បីរិះគន់លោកថាមិនឲ្យតម្លៃវប្បធម៌ខ្មែរ ប៉ុន្ដែលោកថាអ្នកទាំងនោះមិនយល់ពីចេតនារបស់លោក។

នេនទុំ បានបញ្ចេញវីដេអូមួយដើម្បីជម្រះមន្ទិលអ្នករិះគន់តាមបណ្ដាញសង្គមនៅព្រឹកថ្ងៃទី១២ ខែមករា ថា អ្នកដែលរិះគន់គួរពិចារណាលើរូបសាក់ដែលនៅលើខ្លួនរបស់លោកថាមានអ្វីខ្លះ? ជាក់ស្ដែងនៅលើខ្លួនរបស់លោកមានតែរូបប្រាសាទ និងរូបឧបករណ៍តន្ដ្រីបុរាណជាដើម ព្រោះលោកស្រឡាញ់វប្បធម៌ខ្មែរទើបលោកសាក់រូបទាំងនេះ។

សូមស្ដាប់ការពន្យល់ពីដើមហេតុ និងការបញ្ជាក់ជំហរលើការចាក់សាក់របស់នេនទុំតាមរយៈវីដេអូខាងក្រោមនេះ៖

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី