អ្នក​ចង់​រៀន​ពេទ្យ ពេល​នេះ​មាន​សង្ឃឹម​ហើយ ប្រឡង​ថ្នាក់ជាតិ​រើស​និស្សិត​នឹង​បើក​ឆាប់​ៗ​នេះ

  • 2023-01-13 04:05:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សេចក្ដី​ជូន​ដំណឹង​មួយ គណៈកម្មាធិការ​ប្រឡងថ្នាក់​ជាតិ​សម្រាប់​ការ​បណ្ដុះបណ្ដាល​ក្នុង​វិស័យ​សុខាភិបា បាន​ប្រកាស​ពី​ការ​រៀប​ចំ​ប្រឡង​ថ្នាក់ជាតិ ដើម្បី​ជ្រើសរើស​និស្សិត​ចូល​រៀន​ក្នុង​មុខ​ជំនាញ​ខាង​សុខាភិបាល។

សេចក្ដី​ជូន​ដំណឹង​នេះ​ផ្ដោត​សំខាន់​ទៅ សិស្ស​និស្សិត​ដែល​មាន​សញ្ញាបត្រ​ទុតិយភូមិ ដែល​ពួក​គេ​មាន​អាទិភាព​ក្នុង​ការ​ប្រឡង​ជ្រើសរើស​ដើម្បី​បាន​ចូល​រៀន​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន សម្រាប់​កម្រិត​បរិញ្ញាបត្រ និង​ឆ្នាំ​ទី​១​សម្រាប់​កម្រិតបរិញ្ញាបត្រ​រង។

សម្រាប់ការ​ប្រឡង​ជ្រើសរើស​នេះ គណៈកម្មាធិការ​ប្រឡង​ថ្នាក់ជាតិ​បានកំណត់​លក្ខខណ្ឌ​មួយ​ចំនួន ក្នុង​នោះ​មាន​ដូច​ជា៖ -សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬព្រឹត្តិបត្រ​ពិន្ទុ​នៃ​ការ​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ​ចេញដោយ​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះទូទៅ​នៃ​ក្រសួង​អប់រំ យុវជន និងកីឡា ឬមន្ទីរអប់រំ​យុវជន និង​កីឡា រាជធានី ខេត្ត ឬ -សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ មក​ពី​ក្រៅ​ប្រទេស ដោយ​មាន​ការ​ទទួលស្គាល់​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា

សូម​អាន​លម្អិត​សេចក្ដីជូន​ដំណឹង​ខាង​ក្រោម៖

អត្ថបទ៖ ទារិកា