ស្រើន​ សុផាត់៖​ មាន​អារម្មណ៍​ភ័យ​ក្ដុកក្ដួល​ពេល​ឃើញ​ការ​ប្រកួត OFF ROAD ​ឧបសគ្គ​ច្រើន​បែប​នេះ​

  • 2023-01-14 14:08:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ ស្រើន​ សុផាត់​ ថា​មាន​អារម្មណ៍​ភ័យ​ក្ដុកក្ដួល​ពេល​ឃើញ​ការ​ប្រកួត​មាន​ភាព​លំបាក​ខ្លាំង​ ផ្លូវ​មាន​ឧបសគ្គ​ច្រើន​ ប៉ុន្តែ​ចូលចិត្ត​ទស្សនា​ និង​ចង់​ឲ្យ​បង្កើត​កម្មវិធី​បែប​នេះ​ជា​បន្តបន្ទាប់​ទៀត។​

យុវជន​ ស្រើន​ សុផាត់

ស្រើន​ សុផាត់​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ពិត​ជា​មាន​អារម្មណ៍​រំភើប​ និង​ប្លែក​ភ្នែក​មិន​ធ្លាប់​បាន​ឃើញ​ ឬ​ទស្សនា​ការ​ប្រកួត​បែប​នេះ​កន្លង​មក​ទេ។​ ចំពោះ​ស្ថានភាព​ផ្លូវ​ប្រកួត​វិញ​គឺ​មើល​ឃើញ​ថា​លំបាក​ បត់បែន​ច្រើន​ មាន​ចុះ​ មាន​ឡើង​ភ្នំ​ និង​ឧបសគ្គ​ច្រើន​តែ​ម្ដង។​

យុវជន​វ័យ​ ១៧​ឆ្នាំ​រូប​នេះ​លើក​ឡើង​ទៀត​ថា​ ឡាន​ដែល​មក​ប្រកួត​នេះ​គឺ​ទំនើប​ៗ​ និង​ខ្លាំង​ទោះ​មាន​ឧបសគ្គ​យ៉ាងណា​ក៏​រាថយ​នោះ​ទេ​ ពោល​ទៅ​មុខ​ជា​និច្ច​តែ​ម្ដង។​ ដោយ​សារ​តែ​រូប​គេ​មិន​ធ្លាប់​បាន​ទស្សនា​ផ្ទាល់​បែប​នេះ​ក៏​មាន​អារម្មណ៍​ភ័យ​ក្ដុកក្ដូល​ខ្លះៗ​ដែរ​នៅ​ពេល​ឃើញ​ភាព​លំបាក​ផ្សេង​ៗនៃ​ការ​ប្រកួត​នេះ។​

ទិដ្ឋភាពពេលប្រកួត

ស្រើន​ សុផាត់​ ក៏​សំណូមពរ​ដល់​ម្ចាស់​ទីលាន​ ១២​ម៉ូទ័រ​ផាក​ ឲ្យរៀបចំ​ការ​ប្រកួត​បែប​ជា​បន្តបន្ទាប់​ទៀត​ដើម្បី​បាន​ចូលរួម​ទស្សនា​ និង​ជា​ការ​កម្សាន្ត​អារម្មណ៍​ផង​ដែរ។​

ទិដ្ឋភាពពេលប្រកួត

រំលឹក​ដែរ​ថា​ ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ OFF ROAD​ សន្តិភាព​ ឆ្នាំ​២០២៣​ នៅ​ទីលានា​ ១២​ម៉ូទ័រ​ផាក​ នេះ​បាន​បញ្ចប់​ការ​ប្រកួត​ថ្ងៃ​ទី២​ នៅ​ល្ងាច​មិញ​នេះ​ហើយ។​ ការ​ប្រកួត​នៅ​ថ្ងៃ​នេះ​គឺ​ប្រណាំងផ្នែក​ OFF ROAD​ សុទ្ធ​តែ​ម្ដង។​ ចំណែក​ថ្ងៃ​ស្អែក​ដែល​ជាថ្ងៃចុង​ក្រោយ​នេះ​គឺ​នឹងប្រណាំង​បញ្ចប់​ផ្នែក​ OFF ROAD​ និង​ប្រណាំងម៉ូតូ​ CROSS​ ផង​ដែរ៕​

ទិដ្ឋភាពពេលប្រកួត

អត្ថបទ៖ នួន ស៊ីណា​