ចូលឆ្នាំចិន៣ថ្ងៃ! កូនចៅជាប់សែស្រឡាយចិន កុំបំពានត្រណមទាំងនេះ ប្រយ័ត្នរកស៊ីអត់ឡើង
- 2023-01-16 03:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលឆ្នាំចិន៣ថ្ងៃ! កូនចៅជាប់សែស្រឡាយចិន កុំបំពានត្រណមទាំងនេះ ប្រយ័ត្នរកស៊ីអត់ឡើង
ចន្លោះមិនឃើញ
ចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន ឆ្នាំ២០២៣នេះ គឺកាន់តែខិតចូលមកដល់ហើយ ជាហេតុដែលកូនចៅអ្នកជាប់ខ្សែស្រឡាយចិន ត្រូវប្រុងប្រយ័ត្ន អនុវត្តន៍ត្រណមផ្សេងៗទៅតាមក្បួនតម្រារបស់ខ្សែចិន ដោយគេជឿជាក់ថាប្រសិនបើមិនមានការអនុវត្តន៍ត្រណមត្រឹមត្រូវតាមក្បួនខ្នាតទេ អាចនឹងនាំលាភមិនល្អ នាំឱ្យកើតរឿងហេតុផ្សេងៗ និងអាចនាំរឿងខាតបង់ដល់ក្រុមគ្រួសារផងដែរ។
ក្នុងអំឡុងចូលឆ្នាំរយៈពេល៣ថ្ងៃនេះ កូនចៅសែចិនចាំបាច់ណាស់ ត្រូវអនុវត្តន៍តំណមដោយចាស់ទុំមិនឲ្យបោសផ្ទះសម្បែងចេញទៅក្រៅទេ តែបើចាំបាច់ត្រូវបោសសំរាមគប្បីត្រូវបោសប្រមូលចូលទៅក្នុងផ្ទះហើយ រៀបចំទុកដាក់ឲ្យបានត្រឹមត្រូវ។ ប្រសិនបើកូនចៅចិន គោរពមិនបានខ្ជប់ខ្ជួននោះ គ្រួសារអាចនឹងរកស៊ីមិនសូវកាក់កបផងដែរ ពិសេសក្នុងថ្ងៃពិសេសចូលឆ្នាំទាំង៣ថ្ងៃខាងក្រោមនេះ៖
ថ្ងៃទី១. ជាថ្ងៃសែន ទាំងចាស់ ទាំងក្មេងដែលជាកូនចៅជាប់ស្រឡាយចិនរស់នៅក្នុងដំបូលក្នុងគ្រួសារតែមួយ ត្រូវនៅជួបជុំគ្នាក្នុងផ្ទះដាច់ខាត។
ថ្ងៃទី២. ចាស់បុរាណ អនុញ្ញាតឲ្យកូនចៅចិនដើរទៅផ្ទះសាច់ញាតិ ហើយគេតែងជូនចំណីអាហារ ផ្លែឈើ ដល់គ្នាទៅវិញទៅមកសម្រាប់បរិភោគ និងភ្ជាប់ដោយពាក្យជូនពរផងដែរ។
ថ្ងៃទី៣. ជាថ្ងៃដើរកម្សាន្តសប្បាយ ជាងនេះនោះ អ្នកជាប់សែស្រឡាយចិនមិនដែលភ្លេចឡើយកាដូអាំងប៉ាវដ៏មានអត្ថន័យបំផុត ៕