ឆ្នាំចាស់ធ្វើមិនបាន មោះឆ្នាំថ្មីត្រូវតែសល់! ទាន់ដើមឆ្នាំដាក់ប្រាក់សន្សំ កុំឱ្យខកដូចឆ្នាំមុនៗ

  • 2023-01-16 08:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សន្យាត្រូវសន្សំលុយឱ្យបានកាលពីឆ្នាំមុន ធ្វើបានឬនៅ? បើខកខាន មិនបានសន្សំទេនោះ មក សន្យានឹងខ្លួនឯងសាជាថ្មី ចាប់ផ្ដើមគិតគូរអនាគតម្ដងទៀត ក្នុងឆ្នាំថ្មីនេះ។

ការកំណត់គោលដៅហិរញ្ញវត្ថុជាក់ស្តែងគឺមានសារសំខាន់ សម្រាប់អនាគត។

ការរៀបចំថវិការបស់អ្នក អាចធ្វើតាម វិធីសាស្ដ្រមួយដែលត្រូវពិចារណាគឺទស្សនវិជ្ជា 50-30-20 ដ៏ពេញនិយមនៃថវិកាផ្ទាល់ខ្លួន៖

  • 50% នៃថវិការបស់អ្នក គួរតែប្រើប្រាស់លើរឿងសំខាន់ៗដូចជា កម្ចីទិញផ្ទះ វិក្កយបត្រទូរសព្ទដៃ គ្រឿងទេស ហ្គាស និងវិក្កយបត្រផ្សេងៗទៀត
  • 30% នៃថវិការបស់អ្នកអាចប្រើប្រាស់ លើការចំណាយ ចំពោះសម្ភារៈចាំបាច់ និងចង់បានរួមមានរបស់របរដូចជាសម្លៀកបំពាក់ ការញ៉ាំអាហារក្រៅផ្ទះ និងការកម្សាន្តជាដើម
  • 20% ទុកសម្រាប់សន្សំ។

ការសន្សំលុយកាក់សម្រាប់ខ្លួនឯង ទៅថ្ងៃអនាគតពិតជាមានសារសំខាន់ខ្លាំងណាស់ តួយ៉ាង លោកអ្នកនឹងមានអារម្មណ៍សុវត្ថិភាព កក់ក្ដៅក្នុងចិត្ត មិនមានហានិភ័យសម្រាប់ជីវភាពទៅថ្ងៃមុខ និងមានលុយកាក់ត្រៀមទុកជាស្រេច ក្នុងការប្រើប្រាស់ចាំបាច់ណាមួយ។

ឬឯ គូស្នេហ៍វិញ ដើម្បីឆាប់ឈានទៅដល់គោលដៅនៃការសាងអនាគតរួមគ្នា ការបើកកុងធនាគារ ធ្វើការសន្សំរួមគ្នា ជាការបង្ហាញភាពច្បាស់លាស់រវាងគ្នា និងគ្នា។

តោះ អ៉ីចឹងចាំអីទៀត ដើមខែ ដើមឆ្នាំ បើកកុងធនាគារ ដាក់ប្រាក់សន្សំឥឡូវនេះដើម្បីទទួលបានការផ្ដល់ជូនយ៉ាងពិសេសពីធនាគារ ហ្វីលីព ជាមួយនឹងប្រូម៉ូសិន “សន្សំកាន់តែច្រើន ទទួលបានកាន់តែច្រើន”។

ក្នុងឆ្នាំ ២០២៣​ នេះ សម្រាប់លោកអ្នក ដែលមានបំណងចង់ដាក់ប្រាក់សន្សំ លោកអ្នកគ្រាន់តែធ្វើការ ដាក់ប្រាក់បញ្ញើមានកាលកំណត់ជាមួយធនាគារ ហ្វីលីព នឹងទទួលបានអត្រាការប្រាក់ពិសេសរហូតដល់ 7% ក្នុងមួយឆ្នាំ ។ ការដាក់ប្រាក់បញ្ញើមានកាលកំណត់ជាមួយធនាគារ ហ្វីលីព អាចធានាបានទាំងប្រាក់ចំណេញខ្ពស់ និងសុវត្ថិភាព។

បញ្ជាក់៖ ការផ្ដល់ជូននេះមានសុពលភាពរហូតដល់ថ្ងៃទី30 ខែមេសា ឆ្នាំ2023។

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់៖

  • គេហទំព័រហ្វេសបុកផេក៖ PhillipBank Cambodia
  • ឬទំនាក់ទំនងទៅកាន់លេខទូរសព្ទ៖ 086 930 000 / 089 989 818 (24/7)៕

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម