ចង់បានលាភសំណាង! កុំភ្លេចម្ហូប៨មុខ សែនឲ្យដូនតា កើនមាស កើនប្រាក់ ទ្រព្យរត់ចូលផ្ទះ
- 2023-01-17 08:25:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បានលាភសំណាង! កុំភ្លេចម្ហូប៨មុខ សែនឲ្យដូនតា កើនមាស កើនប្រាក់ ទ្រព្យរត់ចូលផ្ទះ
ចន្លោះមិនឃើញ
បុណ្យប្រពៃណីចូលឆ្នាំចិន កំពុងរំកិលជិតមកដល់ ការរៀបចំម្ហូបសម្រាប់សែនសំខាន់ណាស់សម្រាប់អ្នកជាប់សែស្រឡាយចិន។ តាមជំនឿរបស់ជនជាតិចិន អ្វីដែលសំខាន់គឺប្រសិនបើយើងចាប់ផ្តើមសែនអាហារល្អៗ និង វត្ថុដែលមានមង្គល នឹងជួយបង្កើនហេង ហេង ដល់ជីវិតជារៀងរហូត។
ម្ហូប ៨មុខមានដូចជា៖
1- មី មានន័យដល់ ការមានអាយុយ៉ឺនយូរ
2- ត្រី មានន័យដល់ ភាពឧត្តមសម្បូរ
3- ប៉ៅហ៊ឺ មានន័យដល់ ការមានហូបបរិបូណ៌ សម្បូររបស់របរប្រើប្រាស់
4- ទំពាំង មានន័យដល់ សេចក្តីសុខសប្បាយ រីករាយកងរំពង
5- បង្គារ មានន័យដល់ យសស័ក្តិ តំណែង
6- ក្តាម មានន័យដល់ ភាពថ្កុំថ្កើង
7- ផ្សិត មានន័យដល់ កេរ្តិ៍ឈ្មោះល្បីសុសសាយ
8- ទា មានន័យដល់ ការបំពេញការងារ មានសមត្ថភាព និងមានលទ្ធភាព។
ចំពោះផ្លែឈើវិញមាន៖
ផ្លែប៉ោម សុខសប្បាយ
ក្រូចខ្វិច មានសំណាង
ផ្លែមាន តំណាងឲ្យមានបាន
ទំពាំងបាយជូរ
ផ្លែឈឺរី
ការដាក់សំណែនទាំងនេះទៅតាមលទ្ធភាព នៃគ្រួសារនិមួយៗ និងការចូលចិត្ត។ ប៉ុន្ដែហាមដាច់ខាតចិននៅខ្មែរ ត្រណមបំផុត គឺ ផ្លែទាប ទុរេន និង ផ្លែម្នាស់ ដែលតំណាងមិនសូវល្អ៕