យ៉ាងណា​ទៀត​ទៅ ល្បី ពូទីន បញ្ជាឱ្យសាងសង់ 'អាវុធទំនើប' ថ្មី ដែលអាចបង្កើត 'រលកយក្សស៊ូណាមិ'

  • 2023-01-20 09:58:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកវិទ្យាសាស្ត្ររបស់លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ចប់ការសាងសង់លើអាវុធថ្មីគួរឱ្យព្រួយបារម្ភ ដែលអ្នកជំនាញនិយាយថាអាចបង្កើត "រលកយក្សស៊ូណាមិវិទ្យុសកម្ម" ។

យោងតាមព័ត៌មានពីផ្ទៃក្នុងរបស់រុស្ស៊ី លោក ពូទីន បានបញ្ជាឱ្យសាងសង់អាវុធថ្មី ដែលមានសមត្ថភាពបង្កើត "រលកយក្សស៊ូណាមិ" ដូច​នឹង​ Poseidon ដែលត្រូវបានគេដឹងថា មានសមត្ថភាពបង្ករលកវិទ្យុសកម្មដ៏ធំ។ សព្វាវុធ​នេះ​ត្រូវ​បាន​សារព័ត៌មាន​មួយ​ចំនួន​ពណ៌នា​ថា​ជា​«​អមនុស្សធម៌​» និង​«​គួរ​ឱ្យ​ខ្លាច​បំផុត​»​របស់​លោក​ពូទីន។

របាយ​ការណ៍​ចេញ​ពី​ប្រទេស​រុស្ស៊ី​បាន​អះអាង​ថា​ការ​ផលិត​និង​ការ​សាកល្បង​អាវុធ​នេះ​បាន​បញ្ចប់​ហើយ​និង​កំពុង​ត្រូវ​បាន​ជំរុញ​ឱ្យ​មាន​នុយក្លេអ៊ែរ​ថែម​ទៀត។ នេះ​បើ​តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយ​ដែល​ស្និទ្ធ​នឹង​ឧស្សាហកម្ម​យោធា និង​ការពារ​ជាតិ​របស់​ប្រទេស​នេះ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ TASS។

ប្រភពបាននិយាយថា "កញ្ចប់ដំបូងនៃគ្រាប់រំសេវ Poseidon ត្រូវបានផលិត ហើយនឹងត្រូវបញ្ជូនទៅឱ្យនាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែរ Belgorod ក្នុងពេលឆាប់ៗនេះ"៕

ប្រភព៖ Express   ប្រែ​សម្រួល៖ ទារិកា