សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ការរាប់ថយក្រោយសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា

  • 2023-01-25 03:12:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្វាគមន៍ការរាប់ថយក្រោយសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលធ្វើឡើងជាប្រវត្តិសាស្ត្រលើកដំបូងនៅប្រទេសកម្ពុជា។

ស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រូវ​ធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ យើងនឹងចាប់ផ្តើមយុទ្ធនាការជាតិរាប់ថយក្រោយ១០០ថ្ងៃ សម្រាប់​ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសរសេរលើផេកផ្លូវការណ៍ដូច្នេះ។

តាមកម្មវិធីដែលគ្រោងទុករបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) គឺនៅល្ងាចថ្ងៃទី២៥ ខែមករានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោកម្មវិធីរាប់ថយក្រោយ​១០០​ថ្ងៃ ដែលចាប់ផ្តើមធ្វើពីម៉ោង៤រសៀលនាថ្ងៃទី២៥ ខែមករាមានការសម្តែងសិល្បៈ វប្បធម៌ និងក្រុមកីឡា ប្រមាណ​១.០០០នាក់ ។ ពិធីនេះនឹងមានការផ្សាយបន្តផ្ទាល់ពីបណ្តាញទូរទស្សន៍បណ្តាញសង្គមក្រោមការគាំទ្រយ៉ាងពេញទំហឹងពីសមាគមទូរទស្សន៍​កម្ពុជា៕

អត្ថបទ៖ សៀនហួរ