កិច្ចប្រជុំ​នាយ​បេសកកម្ម​អាស៊ាន​ ផ្ដោត​លើ​បដិសណ្ឋាកិច្ច​នៅ​ ស៊ីហ្គេម​ ២០២៣

  • 2023-01-25 09:09:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​ CAMSOC​ ព្រឹកមិញ​នេះ​បាន​សង្ខេប​ឲ្យ​ដឹង​ថា​ កិច្ចប្រជុំ​នាយ​បេសកកម្ម​អាស៊ាន​ (CDM)​ គឺ​ផ្ដោត​សំខាន់​លើ​ច្រើន​ចំណុច​ពិសេស​ការ​ចង់​ដឹង​ឲ្យ​កាន់​តែ​ច្បាស់​ពី​នាយ​បេសកកម្ម​នានា​ចំពោះរឿង​បដិសណ្ឋាកិច្ច​របស់​ម្ចាស់​ផ្ទះ​នៅ​ ស៊ីហ្គេម​ ខែ​ឧសភា​ ឆ្នាំ​២០២៣​ នេះ។​

រូបភាព​ CAMSOC

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ CAMSOC​ បាន​ឲ្យ​ដឹង​ថា​ កិច្ចប្រជុំ​នៅ​ព្រឹកមិញ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មក​ចូលរួម​នេះ​គឺ​ដើម្បី​ក្ដាប់​ព័ត៌មាន​សំខាន់​ៗ​អំពី​ការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២​ ឆ្នាំ​២០២៣។​

កិច្ចប្រជុំ​នេះ​ផង​ដែរ​បាន​ផ្ដោត​លើ​ការ​បដិសណ្ឋាកិច្ច​ ការ​ផ្ដោត​លើ​ការ​ដឹកជញ្ជូន​ ការ​ស្នាក់​នៅ​ ហូប​ចុក​ ការ​រៀបចំ​ថែរក្សា​សុខ​សុវត្ថិភាព​របស់​កីឡាករ​ កីឡា​ការិនី។​ នាយ​បេសកកម្ម​ដែល​មក​នេះ​គឺ​ចង់​ដឹង​ឲ្យ​កាន់​តែ​ច្បាស់​អំពី​ការ​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ ឬ​នៅ​របស់​ម្ចាស់​ផ្ទះ​កម្ពុជា​ដើម្បី​ទទួល​ និង​ថែរក្សា​កីឡាករ​ កីឡា​ការិនី​ ពី​ព្រោះ​ពួកគេ​ជា​តួអង្គ​សំខាន់​ក្នុង​ព្រឹត្តិការណ៍​នេះ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

អ្នក​ជំនាញ​ផ្នែក​កីឡា​របស់​កម្ពុជា​ខាង​លើ​បន្ថែម​ទៀត​ថា​ នៅ​ព្រឹក​នេះ​គឺ​ទទួល​បាន​ផ្លែផ្កា​ល្អ​ទាំង​ការរៀបចំ​កិច្ចប្រជុំ​ ការ​ប្រជុំ​ផ្ទៃក្នុង​ ប្រជុំ​បើក​ជំហរ​ប្រឹក្សា​យោបល់​ផ្សេង​ៗ​ទៀត។​ ជា​មួយ​គ្នា​នេះ​កម្ពុជា​ក៏​ទទួល​បាន​ដំបូន្មាន​ល្អៗ​ ឬ​ទទួល​បាន​ក្ដី​បារម្ភ​ខ្លះៗ​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន។​

រូបភាព​ CAMSOC

ឯកឧត្ដម​បញ្ជាក់​ផង​ដែរ​ថា​ សរុប​ជា​រួម​គឺ​កម្ពុជា​បាន​ការ​គាំទ្រ​ សាទរ​ជា​ខ្លាំង​ពី​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​ ១១​ ថា​ម្ចាស់​ផ្ទះ​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​។​ ម្ចាស់​ផ្ទះ​មាន​របៀប​លក្ខណៈធ្វើ​ការ​ជា​​អាជីព​ច្រើន​ពិសេស​ទីប្រឹក្សា​ច្បាប់​របស់​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​បាន​ធ្វើ​ការ​យ៉ាង​ល្អ​ទោះ​សល់​ ១០០​ថ្ងៃ​ទៀត​ប៉ុន្តែ​អ្វីៗ​ហាក់​រួច​ស្រេច​ទៅ​ហើយ។​

រំលឹក​ដែរ​ថា​ កិច្ចប្រជុំ​នាយ​បេសកកម្ម​អាស៊ាន​ ឬ​ CDM MEETING​ នេះ​ធ្វើ​ឡើង​រយៈពេល​ ៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២៥​ ដល់​ ២៧​ ខែ​មករា​ ឆ្នាំ​២០២៣​ នៅ​សណ្ឋាគារហ្គាឌិនស៊ីធី ។​

រូបភាព​ CAMSOC

អត្ថបទ៖ នួន ស៊ីណា​