កម្ពុជា​អនុញ្ញាត​ឱ្យ​វិស័យ​ឯកជន​បារាំង​វិនិយោគ ១០០% លើ​ផ្លូវ​ដែក​ល្បឿនលឿន​ពី​ភ្នំពេញ​ ទៅ​ហូជីមិញ

  • 2023-01-25 12:12:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​អនុញ្ញាត​ឱ្យ​វិស័យ​ឯកជន​បារាំង​វិនិយោគ ១០០% លើ​ផ្លូវ​ដែក​ល្បឿនលឿនពី​រាជធានី​ភ្នំពេញ​ ទៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​អង្គភាព​សារព័ត៌មាន​ជាតិ​កម្ពុជា​ AKP

សម្ដេច ហ៊ុន សែន (រូបភាព៖ AKP)
បើ​តាម​ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា ការ​សម្រេច​ដូច្នេះ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​រដ្ឋមន្ត្រី​ប្រតិភូ​អម​ក្រសួង​ការបរទេស​បារាំង លោក អូលីវីយេ បិច (Olivier Becht) នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

ខាង​បារាំង​បាន​លើក​ឡើង​ថា ខ្លួន​កំពុង​តែ​សិក្សា​ស្វែងរក​អាទិភាព​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា ដោយ​ក្នុង​នោះ​រួម​បញ្ចូល​ទាំង​ការ​វិនិយោគ​លើ​ផ្លូវដែក វិស័យ​ដឹកជញ្ជូន​នានា វិស័យ​ថាមពល​ ក៏​ដូច​ជា​វិស័យ​សំខាន់ៗ​ផ្សេងៗ​ទៀត។

ក្នុង​ពេល​នោះ​ដែរ សម្ដេច​បាន​ឆ្លើយតប​ថា កម្ពុជា​បើក​ភ្លើងខៀវ​ឱ្យ​វិនិយោគិន​បារាំង វិនិយោគ ១០០% លើ​ខាង​ផ្លូវដែក​ល្បឿនលឿន​ពី​ភ្នំពេញ ទៅ​ទីក្រុង​ហូជីមិញ។

លោក អូលីវីយេ បិច (រូបភាព៖ AKP)

កម្ពុជា​មាន​ផ្លូវដែក​ ២ខ្សែ​ធំៗ គឺ​ពី​ភ្នំពេញ-ប៉ោយប៉ែត និង​ភ្នំពេញ-ព្រះសីហនុ។

នាពេលថ្មីៗ​នេះ​ដែរ កម្ពុជា​ក៏​មាន​គម្រោង​សាងសង់​ផ្លូវដែក​ល្បឿនលឿន​ពី​ភ្នំពេញ​ ទៅ​ប៉ោយប៉ែត មាន​ល្បឿន ១៦០គីឡូម៉ែត្រ/ម៉ោង ដែល​នឹង​ចំណាយថវិកា​ ៤,៦ប៊ីលាន​ដុល្លារ៕

អត្ថបទ៖ ហ៊ីម រស្មី