Ten Hang យល់​ថា PSG ចាប់​អារម្មណ៍ Rashford ជា​រឿង​ល្អ​សម្រាប់ Man Utd

  • 2023-01-25 09:57:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាត់ការ​ក្លឹប Manchester United លោក Erik Ten Hag បាន​ប្រាប់​អ្នកកាសែត​ថា​ ការណ៍​ដែល​ក្លឹប Paris Saint-Germain ចាប់​អារម្មណ៍​ខ្សែ​ប្រយុទ្ធ​អង់គ្លេស Marcus Rashford ជា​រឿង​វិជ្ជមាន​សម្រាប់​ក្លឹប។

Rashford នឹង​ផុត​កុងត្រា​ជាមួយ​ក្លឹប​បិសាច​ក្រហម​នៅ​ឆ្នាំ​នេះ​ហើយ ប្រសិន​បើ​ក្លឹប​មិន​បន្ត​កុងត្រា​ឱ្យ​។ កាល​ពី​ពេលថ្មីៗ​នេះ​ ប្រធាន​ក្លឹប PSG លោក Nasser Al-Khelaifi ក៏​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការ​នាំ​ចូល​កីឡាករ​អង់គ្លេស​មួយ​នេះ​មក​ពង្រឹង​ក្រុម​ដែរ។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ លោក Ten Hag បាន​លើកឡើង​ថា នេះ​ជា​រឿង​ល្អ​សម្រាប់​ Man Utd ព្រោះ​នេះ​បាន​សេចក្ដី​ថា ក្រុម​កីឡាករ​របស់​លោក​បាន​បង្ហាញ​ទម្រង់​លេង​បាន​ល្អ។

លោក​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​សង្ឃឹម​ថា កីឡាករ​របស់​ខ្ញុំ​ទាំង​អស់​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​ក្លឹប​នានា៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី